ឧកញ៉ាសន្ធរវោហារម៉ុក (ប្រហែលឆ្នាំ ១៨៣០ – ១៨៩០) កវី សន្ធរ ម៉ុក ឬ ឧកញ៉ាសន្ធរវោហារម៉ុក ឬអម្រឹតក្សត្រីម៉ុក ជារាជកវីរបាក្សត្រវិទូ ដែលគេស្គាល់ជាងគេនាសតវត្សទី១៩ មុនពេលលាចាកលោកនេះទៅ លោកបានបន្សល់ទុកនូវបុត្រដ៏ឆ្នើម ៥ រូបហើយក្នុងនោះបុត្រទី៣ ជាអ្នកស្នងតំណែងរបស់លោកផ្នែកតែងនិពន្ធ។
លោកត្រូវបានទំនុកបំរុងដោយព្រះមាតារបស់ព្រះបាទនរោត្តម គឺអ្នកម្នាងរស់ ក្រោយមកត្រូវបានទ្រង់តែងតាំងជាសម្តេចព្រះវររាជិនីខត្តិយាវង្សសិរីសេដ្ឋោវរោត្តមបរមវរាតុល្យសកល មង្គលបរមបពិត្រ ដោយសារទ្រង់មានគុណបំណាច់ក្នុងកាទំនុកបំរុងកវីនិពន្ធទាំងឡាយ មានកវីសន្ធរម៉ុកជាដើម។ ព្រះបាទអង្គដួង ទ្រង់បានចាត់ចែងឱ្យកវីទាំងឡាយតែងនិពន្ធនូវសាស្រ្តល្បែងផ្សេងៗជាពាក្យកាព្យ។ លោកជាមន្ត្រីក្នុងព្រះបរមរាជវាំងខាងក្រុមអាល័ក្ស ហើយជាកវី១រូបយ៉ាងឯកខាងកាព្យឃ្លោង មានកិត្តិស័ព្ទល្បីល្បាញក្នុងជំនាន់រាជ្យព្រះកុរណាសុវណ្ណកោដ្ឋ (ស្តេចនរោត្តម)។
អំពីគ្រួសារ
នាទីក្រុងភ្នំពេញ នៅថៃ្ងទី១៣ ខែកក្កដា ឆ្នាំ១៨៨០ ភរិយារបស់ឧកញ៉ាសន្ធរវោហារម៉ុក គឺលោកជំទាវ សម បានផ្តល់កំណើតឱ្យទារកម្នាក់ ហើយឱ្យឈ្មោះថា សំ ឱក ដែលក្រោយមកត្រូវបានគេស្គាល់ថា ជាកវីនិពន្ធ នៅដើមសតវត្សទី២០ ដែលមានគោត្តនាម និង នាមថា ម៉ុក-សំឱក។ ពួកអ្នកស្រាវជ្រាវទាំងឡាយជឿថាលោកមានបុត្រច្រើន ហើយតែប៉ុន្មាននាក់ ដែលគេស្គាល់ជាផ្លូវការគឺ៖
១.ម៉ុក ម៉ិល ប្រុស ២. ម៉ុក ត្រចាត់ ប្រុស ៣ ម៉ុក សំឱក ប្រុសអាជីពកវីបន្តពីឪពុក ៤ ម៉ុក សំអែល ប្រុស ម៉ុក រំដេញ ស្រី(កូនស្រីគាត់នេះ ជាប្រពន្ធព្រះអង្គម្ចាស់ដួងចក្រ (កូនស្តេចនរោត្តម) ដែលត្រូវបារាំងនិរទេសឲ្យទៅរស់នៅប្រទេសអាល់ហ្សេរី ដោយសារប្រឆាំងនឹងបារាំង។ កូនទាំង២នាក់នេះ បានទៅសិក្សានៅទីក្រុងប៉ារីស ប្រទេសបារាំង ។ លុះត្រឡប់មកស្រុកខ្មែរវិញ ម៉ុក ម៉ិល បានធ្វើជាចៅហ្វាយស្រុក។ ចំណែក ម៉ុកត្រចាត់ បានទៅធ្វើការនៅប្រទេសលាវ ហើយបានទទួលមរណភាពនៅទីនោះ ។
អំពីស្នាដៃ និង កេរ្តិ៍ដំណែល
រឿងទំទាវ នៅឆ្នាំ១៨៥៧ ឧកញ៉ាសន្ធរវោហារម៉ុក បានចារជាកាព្យពាក្យ៧ ប្រកបដោយសិល្ប៍និពន្ធយ៉ាងល្អ គួរឲ្យចាប់អារម្មណ៍ ព្រោះលោកចេះរើសពាក្យដែលមានន័យចំ និងត្រឹមត្រូវ ដូចនេះហើយបានជារឿងរបស់លោកមានទំហំខ្លី ប៉ុន្តែមានន័យគ្រប់គ្រាន់ ទស្សនៈវណ្ណៈ និងប្រជាជនច្បាស់លាស់ ដែលនាំឲ្យលោកបង្ហាញលក្ខណៈតួបានជាក់លាក់និងរូបី។ ប៉ុន្តែគួរឲ្យស្តាយ ព្រោះរឿងទុំទាវស្នាដៃឧកញ៉ាសន្ធរម៉ុក បានត្រូវបាត់ផ្នែកខាងចុង រកមិនឃើញ គឺបាត់ត្រង់វគ្គ «ស្តេចដាក់ទោសលើអរជូន »។ បន្ទាប់មកទៀតភិក្ខុសោម ក៏លើកយករឿងនេះមកសរសេរឡើងវិញ នៅឆ្នាំ១៩១៥។ ដូចសេចក្តីក្នុងអារម្ភកថានៃរឿងបានបញ្ជាក់ស្រាប់ ហើយនៅឆ្នាំ១៩៤២ ឧកញ៉ានូ កន ក៏សរសេរបានមួយបែបទៀត ដោយដាក់ចំណងជើងថារឿងទាវឯក។
ដើម្បីរំលឹកដល់កិត្តិសព្ទវោហារសាស្ត្ររបស់លោកគេក៏បានយកឈ្មោះលោកទៅដាក់ជាឈ្មោះវិទ្យាល័យមួយនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ហៅថាវិទ្យាល័យជាស៊ីមសន្ធរម៉ុក។ រឿង«ទេវន្ទ»ត្រូវបានលោកវ៉ាន់ឌីកាអុនអត្ថាធិប្បាយដូចខាងក្រោមនេះ ៖រឿង ទេវន្ទ គឺជាស្នាដៃមួយដ៏សំខាន់របស់កវីសន្ធរ ម៉ុក គេពុំដឹងថាតើលោកបាននិពន្ធរឿងនេះនៅ ឆ្នាំណាទេ។ លោកសាស្ត្រាចារ្យ ញ៉ុក ថែម ដែលបានសិក្សាស្នាដៃនេះ គ្រាន់តែបានបញ្ជាក់ថា ជារឿង ដែលកវីម៉ុកបានរៀបរៀងនៅក្នុងរាជ្យព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម ព្រះសុវណ្ណកោដ្ឋតែប៉ុណ្ណោះ ។ គឺជារឿងដែលឧកញ៉ាវោហារសន្ធរ ម៉ុក ដកស្រង់ចេញពីគម្ពីរបញ្ញាសជាតក ហើយយកមករៀបរៀងជាបទកាកគតិ។
ដំណើររឿងមាននេះដូចតទៅ៖ នៅថ្ងៃមួយនោះ ព្រះបាទព្រហ្មទត្តដែលជាព្រះមហាក្សត្រនៃក្រុង ពារាណសី បានចេញទៅប្រពាតព្រៃ បរបាញ់ម្រឹគីម្រឹគា គាប់ជួនពេលនោះ មានយក្សមួយឈ្មោះ និន្ទ យក្ស ក៏ចេញស្វែងរកអាហារនៅក្នុងព្រៃនោះដែរ លុះបានឃើញព្រះមហាក្សត្រ និន្ទយក្សចង់ចាប់ព្រះអង្គឆី(ស៊ី)តែម្តង។ យក្សចង្រៃប្រើល្បិចកលកាឡាខ្លួនជាប្រើសមាស ហើយទៅលោតលេងក្បែរទីពន្លា ដោយបានឃើញប្រើសមាសនោះ ព្រះបាទព្រហ្មទត្ត ក៏បង្គាប់ឱ្យពួកពលសេនា ឡោមព័ទ្ធចាប់ម្រឹគមាសនោះ ដែលធ្វើឫកជាភ័យស្លន់ស្លោរួចរត់ទៅនៅចំពីព្រះភក្ត្រព្រះមហាក្សត្រតែម្តង។ បន្ទាប់មកវាធ្វើជារត់ចេញជា ហេតុធ្វើឱ្យព្រះមហាក្សត្រ ផាយសេះដេញចាប់។ ប្រើសមាសក្លែងក្លាយនាំព្រះរាជាទៅទីស្ងាត់មួយដាច់ឆ្ងាយពីរាជបរិវារ រួចក៏តាំងកាឡាខ្លួនជា
យក្សវិញ ហើយចាប់ព្រះមហាក្សត្រឆីតែម្តងទៅ។ យក្សអន្យតិរិយ ចង់ចាប់សេះថ្មីទៀត ប៉ុន្តែសេះអង្វរករដូច្នេះថា បើស៊ីវានៅពេលនេះ គឺបានតែមួយពេលប៉ុណ្ណោះ តែបើ កាឡាខ្លួនជាស្ដេចព្រហ្មទត្ត វាអាចទៅព្រះនគរ ហើយចាប់មនុស្សជាច្រើនធ្វើជាអាហារតែម្តង។ និន្ទយក្ស សុខចិត្តធ្វើតាម ប៉ុន្តែយកសេះទៅឃុំឃាំងបង្អត់អាហារ។ យក្សអប្រិយដើរតួធ្វើជាព្រះរាជានៃនគរពារាណ សី ជំនួសព្រះបាទព្រហ្មទត្តអស់មួយរយៈពេល ហើយគ្មានអ្នកណាសង្ស័យអ្វីទាំងអស់។ សូម្បីទេវន្ទកុមារ ជាបុត្រា និងចន្ទកុមារីជាបុត្រីក៏មិនដឹងដែរ។
ថ្លែងពីនិន្ទយក្ស កាលបើគ្រប់គ្រងព្រះនគរបានហើយ ក៏តាំងចាប់នាហ្មឺន មន្ត្រីយកទៅកាត់ទោស ប្រហារជីវិតជាបន្តបន្ទាប់ ដោយម្តងចោទថាខុសនេះ ម្តងថាខុស នោះ។ តាមការពិតវាយកទៅធ្វើជាចំណីវាតែប៉ុណ្ណោះ។ ថ្ងៃមួយព្រះរាជបុត្រាបុត្រីទាំងពីរអង្គ បានជួបនឹងសេះដែលមានរូបរាងស្គមកំប្រឹង។ អតីតអាជានេយ្យរបស់ព្រះបាទព្រហ្មទត្តបានប្រាប់រឿងរ៉ាវទាំងអស់ ហើយក៏សុំឱ្យទេវន្ទនិងចន្ទារកកលល្បិចលួចរត់។ នៅទីបំផុតទេវន្ទកុមារ ព្រមទាំងចន្ទកុមារី និងសេះក៏ បានរត់រួច។ ទោះបីរឿងនេះបានត្រូវដកស្រង់ចេញពីគម្ពីរបញ្ញាសជាតកក្តី ក៏តាមការពិតកវីសន្ធរម៉ុកបាន និពន្ធរឿងនេះនៅក្នុងពេលមួយដែលស្រុកខ្មែរកំពុងមានបញ្ហាស្រដៀងនេះដែរ ប៉ុន្តែយក្សគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះទេ។ រឿងទាំងឡាយនេះចាប់ផ្តើមពីព្រះរាជា ប្រាថ្នាចង់បានប្រើសមាស ហើយធ្លាក់ទៅក្នុងឧបាយកលរបស់យក្ស។ យក្សមានយុទ្ធសាស្ត្រ គួរឱ្យចាប់អារម្មណ៍ គឺធ្វើឱ្យព្រះរាជារត់តាមរហូតដល់ទីឆ្ងាយដាច់អស់ពីអ្នកដែលតាមថែរក្សាព្រះអង្គ។ នៅពេលដែលព្រះរាជានៅតែម្នាក់ព្រះអង្គ យក្សក៏ចាប់ ឆីតែម្តងទៅ។ សេះគេចផុតពីសេចក្តីស្លាប់បានមួយរយៈពេល ប៉ុន្តែប្រជានុរាស្ត្រ មន្ត្រីសេនាជាច្រើនរូប ក៏បានត្រូវបាត់បង់ជីវិត ព្រោះតែយុទ្ធសាស្ត្រនេះដែរ៕
បន្ទាប់មក ទើបលោក « បារមី » (Barth) និង « ប៉ែកគ្នេញ » (Bergaigne) ផ្តើមធ្វើកម្រងអត្ថបទទាំងឡាយដែលលោកបានបកប្រែពីសំស្ក្រឹតមកជាភាសាបារាំង។ លោក «លីហ្វី-ណូ» (Louis Finot) ដែលជាចាងហ្វាងមុនដំបូងបង្អស់នៃវិជ្ជាស្ថានស្រាវជ្រាវនោះ ក៏បានរៀបចំ «របៀបស្រាវជ្រាវ» ផ្នែកសិលាចារិកខ្មែរឡើង ។ លុះលោកល្វីហ្វីណូ ស្លាប់បាត់ទៅ ទើបសិស្សជំនិតរបស់លោកឈ្មោះ « ហ្ស៊ក សឺដែស » (George Goedes) បន្តការស្រាវជ្រាវនេះតទៅទៀត ។ លោក សឺដែស ជាអ្នកប្រាជ្ញម្នាក់ ដែលខិតខំស្រាវជ្រាវអារ្យធម៌ខ្មែរ ដោយគ្មានស្គាល់ការនឿយណាយអ្វីបន្តិចបន្តួចឡើយ ។ គឺដោយសារអ្នកប្រាជ្ញរូបនេះហើយ ដែលខ្មែរយើងមានឯកសារគ្រប់គ្រាន់ស្តីអំពីប្រវត្តិសាស្ត្រខ្មែរជាន់ដើម ។ លោកបានបកប្រែសិលាចារិកខ្មែរពីសំស្ក្រឹត និងពីភាសាខ្មែរ ជំនាន់ដើម (Vieux Khmer) ខ្ទេចខ្ទីរ គ្មានសល់អ្វីឡើយ ។ លោកបានផ្សាយបណ្តើរៗ នូវការស្រាវ ជ្រាវរបស់លោក ចុះក្នុងសៀវភៅចងក្រងរបស់លោកឈ្មោះ (Etudes cambodgiennes) ដែលជាវិភាគទានមួយយ៉ាងធំ ចំពោះវិជ្ជាស្ពានបារាំង E.F.E.O ។
នៅក្នុងពេលដដែលនោះលោក ប៉ូល ប៉េលីយ៉ូ (Paul Pelliot) បានធ្វើបញ្ជីមួយយ៉ាងធំ រៀបរាប់អំពីប្រភពស្រាវជ្រាវរបស់ចិន អំពីស្រុកខ្មែរ ។ លោកបានបកប្រែបញ្ជីនោះមកជាភាសា បារាំង ហើយ បានសរសេរសៀវភៅនិងអត្ថបទសំខាន់ (Oeuvres maîtresses) ជាច្រើន ដែលជាវិភាគទាន មួយយ៉ាងធំចំពោះឯកសារ សម្រាប់សិក្សាអារ្យធម៌ខ្មែរយើង ។ នៅក្នុងសៀវភៅ « ហ៊្វូណន » (Le Fou-Nan) របស់លោក លោក បានអះអាងថា « ហ៊្វូណន » ជាមហានគរមួយ ដ៏មានមហិទ្ធិរឹទ្ធិ មួយ ដែល បានចាប់កំណើតមុន « អង្គរ» ជាងប្រាំមួយសតវត្ស ។ គឺលោក លីហ្វីណូ (Louis Fi- rot) នេះហើយ ដែលបានធ្វើការស្រាវជ្រាវរីសម័យ « ហ៊្វូណន » នោះ រហូតមកទល់នឹងសម័យអង្គរ ។ ការសិក្សារបស់លោក ហ្វីហ្វីណូ នេះជាវិភាគទានមួយធំណាស់ដែរ ក្នុងការសិក្សារភាសាខ្មែរសម័យក្រោយៗ មកទៀត (la philologie) ។ បន្ទាប់មក លោក អេឌអាដ៍ ហើយប៊ែរ (Edouart Hubert) លោក ហ្សកសឺដេស (George Coedes) ក៏បានបង្កើតជាសៀវភៅសរសេរដោយដៃ ហើយដែលមានទុក តម្កល់ក្នុងវត្តអារាម ។ លោក ស្លឹកម៉ាសៀរ៉ូ (George Maspero)ក៏បានធ្វើជាច្បាប់វេយ្យាករណ៍ខ្លះៗមកដែរ។ ចំណែកលោក ភ្លេដុង (Guesdon) ក៏បានប្រមូលផ្តុំការសិក្សាទាំងឡាយនោះ មកធ្វើជា « វចនានុ ក្រម » ថ្មី ៗ មកជាបន្តមកទៀត ។ លោក ប៊ែរណា ( Bernard) (ទាំងបង ទាំងប្អូនពីរនាក់) ក៏នាំគ្នាប្រមូលពាក្យពីនេះបន្តិចពីនោះបន្តិចមក (compilation) យកមកធ្វើ វចនានុក្រមដែរ ។ ជាពិសេស លោក សឺដែស (G-Gædes) ដែលជានិរុត្តិវិទូ (Philologue)ម្នាក់ដ៏ឆ្នើមដែរនោះ ។
១ លោក Paul Pelliot បានសរសេរ (le Fou-Nan, Hanoï 1903, ហើយបានចុះការស្រាវជ្រាវនោះក្នុង Bulletin E-F-E-O., Une richesse au Cambodge: la pêche et les poissons Paris 1911, Mé- moires sur les coutumes du Cambodge de Tchéou Ta-Kouan Paris 1951.
២ – លោកបានចាប់ផ្តើមធ្វើការស្រាវជ្រាវនេះពីឆ្នាំ ១៩១២ ដោយបានបកអត្ថបទជាច្រើនពីសម្បូរព្រៃគុក ។ ចន្លោះពេលរវាងសម័យ «ហ៊្វូណន់» និងសម័យអង្គរ បើយោងទៅតាមប្រក្រតិទិន Grégorien គឺជាសតវត្សរ៍ទី៧ ។ លោកលីហ្វីណូបានប្រមូលអត្ថបទជាភាសាខ្មែរជាន់ដើម Vieux Khmer មកធ្វើជាមូលដ្ឋាននៃការសិក្សារបស់លោក ។
អ្នកប្រាជ្ញទាំងឡាយខាងលើនេះ នាំគ្នាពិចារណាថា តើប្រភពពិតប្រាកដនៃពុទ្ធសាសនានៅអង្គរជាប្រភពពីឥណ្ឌាមែនឬ? លោក ពីជ្វីហ្វីណូវដែលមានលោកសឺដែស ជាសិស្សជំនិត ពុំសូវមានជំនឿ ប៉ុន្មានឡើយ ហើយក៏ចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវអំពីរឿងនេះ ។ ពុទ្ធសាសនានៅអង្គរនេះ បើយោងទៅតាមការស្រាវជ្រាវរបស់លោកទាំងពីរខាងលើនេះ បើមានប្រភពជាឥណ្ឌាមែនក៏មានលក្ខណៈជាខ្មែរ យ៉ាងពិតប្រាកដដែរ (forme indienne, mais cerceptiors originales) ។ ឧទាហរណ៍ : ស្តេចគឺជាព្រះ អាទិទេព (Deva Rāja) ដូចមានរូបចម្លាក់ជាភស្តុតាងស្រាប់, រីឯលក្ខណឥណ្ឌាស្ថិតនៅត្រង់រូបចម្លាក់ផ្សេងៗ មិនមែនជារូបស្តេច (ដូចជារូបព្រះបាទជ័យវរ្ម័ន្ធជាដើម) ទេ គឺជារូបដំណាងព្រះអាទិទេពផ្សេងៗ តែម្តង (វិស្ណុ, សីវៈ, ហរិហរៈ ) ។ តាំងពីពេលនោះមក ដោយយកទស្សនៈលោក សឺដែស និងលោក ហ្វីណូ ធ្វើជាឧទាហរណ៍ (Postulat) ការស្រាវជ្រាវទៅតាមរូបចម្លាក់ (statues et bas-reliefs) ។
នៅឆ្នាំ ១៨៩៩ លោក « ល្វីហ្វីណូ » បានបង្កើតដំណើរស្រាវជ្រាវមួយយ៉ាងធំដើម្បីប្រមូលផ្តុំរៀបរាប់ប្រាសាទទាំងអស់ ដែលមានពីក្រុងហាណូយទៅទល់នឹងក្រុងបាងកក ។ ការធ្វើដំណើរនេះ បានធ្វើទៅនៅក្រោមមេបញ្ជាការ « លូណេ កីឡាស្តូងគីយែរ » (Lunet de Lajon. quière) ។ ឯកសារដែលបានស្រាវជ្រាវនៅពេលនោះទាំងប៉ុន្មាន ជាឯកសារមានតម្លៃរហូតមកទល់នឹងពេលសព្វថ្ងៃនេះហើយអាចចាត់ទុកជាសម្បត្តិបូរាណវិទ្យាមួយយ៉ាងសម្បើមសម្រាប់អ្នកស្រាវជ្រាវជាន់ក្រោយ។
យោងតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា រឿងចន្ទគោរពត្រូវបានដកស្រង់ចេញមកអំពីគម្ពីរ ឯកសារ អំពីអត្ថបទដើម សិលាចារឹក អត្ថបទភាសាបាលីក្តី សំស្ក្រឹតក្តី ឬភាសាបរទេសទៀតក្តីចំពោះបញ្ហាប្រភពរឿង ព្រះចន្ទគោរព មានដូចតទៅ ៖
លោក ឃីង ហុកឌី ដែល បោះពុម្ពផ្សាយនៅឆ្នាំ២០០៣ បានសរសេរថា ៖ “បណ្ឌិតសំអាត ឬស្អាត បានតែងកំណាព្យរឿងល្បែងមួយមានចំណងជើងថា ព្រះចន្ទគោរព ឬនាងមុចលិន្ទ ។ ពុទ្ធសាសនបណ្ឌិត្យបានរក្សាទុក រហូតមកដល់ឆ្នាំ១៩៧៥ សាស្ត្រាស្លឹករឹតមួយចប់ ចុះលេខ ៥៧៧ ដែលអ្នកនិពន្ធ ញ៉ុក ថែម លោកបានយកមកធ្វើកំណត់សិក្សា ហើយនៅបណ្ណាល័យសាលាបារាំងចុងបូព៌ាប្រទេសមានរក្សាឯកសារជា ច្រើននៃរឿងល្បែងនេះ គឺមានឯកសារសាស្ត្រាស្លឹករឹតលេខ៥០ មាន៧ខ្សែ ជុំជាតក ឯកសារលើក្រដាសមានលេខ P.60, P.87 និងលេខ ៣៣៣ និងឯកសារបោះពុម្ពមួយទៀតតែមិនចប់ ។ ចំពោះ ឯកសារលេខ P.87 មាន១ចប់ ។ សំណេរទាំងនេះបង្ហាញកាលបរិច្ឆេទតែមួយគឺនៅថ្ងៃសុក្រ ទី៥ កើត ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៤៧៦ គឺត្រូវនឹង គ.ស.១៨៣៣ ។ តែចំពោះនាមអ្នកនិពន្ធមាន បញ្ហាបន្តិចព្រោះមានលក្ខណៈខុសគ្នាខ្លះលើតួអក្សរប្រកប គឺឈ្មោះ បណ្ឌិតសំស្អាត ឬសំអាត, សំ សាង, សំស្អាង, សំសាង ។
-កាលបរិច្ឆេទ៖ ថ្ងៃសុក្រទី៥កើត ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៣៥៦ ត្រូវនឹងគ.ស .១៨៣៣
-របៀបនិពន្ធ ៖ ពាក្យកាព្យ រួមមាន បទកាកគតិ ពំនោល ព្រហ្មគិត ភុជង្គលីលា ។
-ប្រភពរឿង៖បញ្ញាសជាតកឬហាសិបជាតកលក្ខណៈឯកសារ ៖ សាស្ត្រាស្លឹករឹត មាន ៧ខ្សែចប់ ។
សូមសង្ខេបតែចំណុចសំខាន់ៗប៉ុណ្ណោះ។ បន្ទាប់ពីបានរៀនសិល្បសាស្ត្រចប់សព្វគ្រប់ហើយ ឥសីជាគ្រូបានប្រគល់ដណ្តាប់មួយទៅឱ្យចៅព្រះចន្ទគោរព មុននឹងត្រឡប់ទៅលំនៅភូមិឋានវិញ។ ប៉ុន្តែឥសីបានផ្តាំថាមិនត្រូវបើកដណ្តាប់នោះនៅពេលធ្វើដំណើរទេប៉ុន្តែដោយចង់ដឹងពេក ចន្ទគោរពក៏បើកដណ្តាប់នោះ ហើយស្រាប់តែឃើញស្រីរូបស្អាតម្នាក់ចេញពីដណ្តាប់នោះមក។ នាងមានឈ្មោះថា ម៉ោរ៉ា ហើយសុំដើរតាមចន្ទគោរពក្នុងការធ្វើដំណើរអ្នកទាំងពីរបានជួបនឹងចោរមួយក្រុមដោយមានសិល្បសាស្ត្រពូកែ ចន្ទគោរពបានសម្លាប់ចោរព្រៃអស់លើកលែងតែមេរបស់ពួកវាដែលនាងម៉ោរ៉ាចាប់ចិត្តស្នេហាមួយរំពេចបន្ទាប់ពីបានឃើញមេចោរនោះភ្លាម។ ចន្ទគោរពហៅនាងឱ្យហុចដាវមកឱ្យខ្លួនដើម្បីប្រល័យជីវិតមេចោរនោះ ប៉ុន្តែនាងម៉ោរ៉ាបែរជាហុចផ្លែដាវទៅឱ្យចន្ទគោរពគឺបង្វែរដងដាវទុកឱ្យមេចោរទៅវិញ។ ឆ្លៀតឱកាសដ៏ល្អនេះ មេចោរក៏សម្លាប់ចន្ទគោរពស្លាប់តែម្តងទៅ។ រីឯនាងម៉ោរ៉ានាងក៏រត់ទៅជាមួយមេចោរបាត់ទៅ។ អ្នកទាំងពីររួមរក្សស្នេហាគ្នាយ៉ាងសប្បាយ។ បន្ទាប់ពីបានរួមរក្សស្នេហាជាមួយនាងម៉ោរ៉ាហើយទើបមេចោរក៏ដោះដៃចេញពីនាងម៉ោរ៉ា នៅពេលឆ្លងស្ទឹងមួយ គឺទុកឱ្យនាងនៅត្រើយម្ខាងទៀតពុំព្រមចម្លងទៅជាមួយទេ។ នៅពេលនោះព្រះឥន្ទបានប្រស់ចៅចន្ទគោរពឱ្យរស់ឡើងវិញហើយប្រាប់ថា គូព្រេងរបស់ចន្ទគោរពស្ថិតនៅក្នុងព្រះនគរមួយ គឺនាងមុច្ចលិនបុត្រីរបស់ស្តេចនាគរាជ។ មកដល់ត្រង់នេះអ្នកនិពន្ធថ្លែងពីនាងបុត្រីរបស់ស្តេចនាគរាជនោះដូច្នេះថា តាំងពីនាងកើតឡើងមកកាលណានាងមុច្ចលិនធ្វើឱ្យព្រះរាជនគរធ្លាក់ទៅក្នុងអស្ថេរភាពហោរាបានធ្វើការទស្សន៍ទាយទៅឃើញថា ទាល់តែនាងទៅឋានមនុស្សលោកទើបព្រះនគរអាចរកស្ថេរភាពឃើញវិញ។ ស្តេចនាគធ្វើតាមហោរា ក្រោយមកនាងមុច្ចលិនបានជួបនឹងចន្ទគោរពហើយក៏យកគ្នាធ្វើជាប្តីប្រពន្ធទៅហោង៕
សាស្រ្តាដែលមកពីវត្តបន្ទាយស្រី ខេត្តសៀមរាប (លេខសម្គាល់ b.239.II.1) មានចំនួន៨ខ្សែ ជាកាព្យសុទ្ធ តែងជាបទផ្សេងៗ។ នៅវត្តនាគវ័នក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។គេបានឃើញ គំនូរនេះ គេគូរលើបន្ទះក្តារដែលជាហប់នៃព្រះវិហារពេញមួយជុំផ្នែកខាងក្នុង។ ស្ថានភាពគំនូរមានការខូចខាតច្រើនណាស់ដែរ ខ្លះក៏នៅល្អទាំងរូបទាំងចំណងជើង ឯខ្លះទៀតមើលសឹងមិនយល់ថាជារូបអ្វីឲ្យប្រាកដ។
លោក Bill Gates អានសៀវភៅចំនួន 50 ក្បាលក្នុងមួយឆ្នាំ ៖ ស្ថាបនិក អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីដ៏ល្បីល្បាញសម្រាប់គម្រោងបរិស្ថាន និងសុខភាពសាធារណៈរបស់គាត់ បាននិយាយថា គាត់អានសៀវភៅប្រហែល 50 ក្បាលក្នុងមួយឆ្នាំ ឬប្រហែលមួយក្បាលក្នុងមួយសប្តាហ៍។ គាត់មានបណ្តុំសៀវភៅដ៏ធំ និងបណ្ណាល័យផ្ទាល់ខ្លួនរបស់គាត់ ហើយធ្លាប់បានចែករំលែកថាគាត់ពិតជាសំណាងណាស់ដែលមានឪពុកម្តាយរបស់គាត់គាំទ្រចំណង់ចំណូលចិត្តនេះ។
នៅក្នុងបទសម្ភាសន៍មួយ ឪពុករបស់ Bill Gates បានចែករំលែកថា កូនប្រុសរបស់គាត់គឺជាដង្កូវសៀវភៅ៖ “សៀវភៅស្ទើរតែគ្រប់ប្រភេទទាក់ទាញកូនប្រុសរបស់ខ្ញុំ- សព្វវចនាធិប្បាយ ប្រឌិតវិទ្យាសាស្រ្ត។ល។” អានច្រើនដែលឪពុកម្តាយរបស់គាត់ត្រូវកំណត់ច្បាប់មួយ: គ្មានសៀវភៅនៅលើតុអាហារពេលល្ងាច។
Bill Gates ក៏ចែករំលែកការផ្ដល់យោបល់សៀវភៅព័ត៌មានរាប់រយនៅលើប្លក់ផ្ទាល់ខ្លួនរបស់គាត់ផងដែរ- GatesNotes ។ លើសពីនេះ លោកក៏ជាអ្នកនិពន្ធសៀវភៅ How to Avoid a Climate Disaster (ចំណងជើងជាភាសាវៀតណាម៖ គ្រោះមហន្តរាយអាកាសធាតុ), How to Prevent the Next Pandemic និងជាសហអ្នកនិពន្ធនៃ The Road Ahead , Business @ the Speed of Thought។
មហាសេដ្ឋី Elon Musk បានបង្កើតរ៉ុក្កែតដោយការអានសៀវភៅ ៖ Elon Musk ដែលជាសហគ្រិនដែលបំផុសគំនិតខ្ពស់បំផុតនៅសម័យរបស់យើង បុរសដែលនៅពីក្រោយក្រុមហ៊ុន Tesla, SpaceX និង SolarCityបាននិយាយថា នៅក្នុងសាលាបឋមសិក្សាគាត់បានចំណាយពេលប្រហែល 10 ម៉ោងដើម្បីអានជារៀងរាល់ថ្ងៃ ហើយជាពិសេសគឺចូលចិត្តរឿងប្រឌិតបែបវិទ្យាសាស្ត្រ រឿងរ៉ាវខាងក្រៅ លំហ។ គាត់ក៏បានអានតាមរយៈសព្វវចនាធិប្បាយ Britannica ទាំងមូលនៅពេលគាត់មានអាយុត្រឹម 9 ឆ្នាំ។ ក្រោយមក នៅពេលដែលគាត់ទទួលបានជោគជ័យក្នុងអាជីវកម្ម ហើយត្រូវបានគេសួរពីរបៀបដែលគាត់បានសាងសង់រ៉ុក្កែត និងដឹងពីសុបិនក្នុងលំហរបស់គាត់ គាត់ឆ្លើយថា “ខ្ញុំអានសៀវភៅ”។
មហាសេដ្ឋី Warren Buffet ចំណាយ 80% នៃការអានជារៀងរាល់ថ្ងៃ ៖ លោក Warren Buffett ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway គឺជាអ្នកអានដែលប្រកាសខ្លួនឯងថា ជាទម្លាប់ដែលគាត់បានអភិវឌ្ឍតាំងពីតូចក្នុងជីវិតរបស់គាត់។ មានរបាយការណ៍ថា នៅដើមដំបូងនៃអាជីពវិនិយោគរបស់គាត់ Buffet បានអានសៀវភៅ 600-1000 ទំព័រជារៀងរាល់ថ្ងៃ។
សព្វថ្ងៃនេះ ទោះបីជាគាត់រវល់ក៏ដោយ គាត់នៅតែចំណាយពេលប្រហែល 80% នៃថ្ងៃរបស់គាត់អាន។ បញ្ជីអានរបស់គាត់ប្រែប្រួលពីកាសែត ទស្សនាវដ្ដី របាយការណ៍ប្រចាំឆ្នាំ រហូតដល់សៀវភៅរាប់ចាប់ពីហិរញ្ញវត្ថុ រហូតដល់ប្រវត្តិសាស្រ្ត និងជីវប្រវត្តិដែលឆ្លុះបញ្ចាំងពីដំណើរស្វែងរកចំណេះដឹងមិនចេះចប់របស់គាត់។ សៀវភៅដែលគាត់ចូលចិត្តជាងគេគឺ The Intelligent Investor (ចំណងជើងជាភាសាវៀតណាម៖ The Intelligent Investor) ដោយ Benjamin Graham ។ Buffet អានសៀវភៅនេះច្រើនដងមុនពេលវិនិយោគក្នុងទីផ្សារភាគហ៊ុន។ រហូតមកដល់សព្វថ្ងៃនេះ លោកនៅតែណែនាំសៀវភៅនេះដល់អ្នកវិនិយោគផ្សេងទៀត។ នៅក្នុងលិខិតប្រចាំឆ្នាំរបស់គាត់ទៅកាន់ម្ចាស់ភាគហ៊ុន គាត់ក៏ណែនាំសៀវភៅដែលគួរអានផងដែរ។
លោក Mark Zuckerberg បានបង្កើតបញ្ហាប្រឈមក្នុងការអានផ្ទាល់ខ្លួនរបស់គាត់។ គោលដៅឆ្នាំ 2015 របស់ Mark Zuckerberg គឺអានសៀវភៅពីរក្បាលក្នុងមួយខែ។ គាត់បានបង្កើតទំព័រហ្វេសប៊ុក ហើយដំណើរការវាជាក្លឹបអាន ប្រធានបទសៀវភៅចម្រុះបង្ហាញយ៉ាងច្បាស់ពីការចង់ដឹងចង់រៀនរបស់គាត់ ក៏ដូចជាតម្លៃ និងចំណាប់អារម្មណ៍របស់គាត់។ ទាំងនេះរួមមានសៀវភៅ The Rational Optimist ដោយ Matt Ridley និង Portfolios of the Poor: How the World’s Poor Live on $2 ក្នុងមួយថ្ងៃ ដោយ Daryl Collins, Jonathan Morduch, Stuart Rutherford និង Orlanda Ruthven ។
យោងតាមរូបគាត់ផ្ទាល់ សៀវភៅអនុញ្ញាតឱ្យយើងស្វែងយល់យ៉ាងពេញលេញ និងបញ្ចូលខ្លួនយើងនៅក្នុងប្រធានបទមួយយ៉ាងស៊ីជម្រៅជាងប្រព័ន្ធផ្សព្វផ្សាយភាគច្រើននាពេលបច្ចុប្បន្ននេះ។ “ខ្ញុំចង់ប្តូរទៅប្រើប្រាស់សៀវភៅជាជាងផលិតផលប្រព័ន្ធផ្សព្វផ្សាយបច្ចុប្បន្ន។”
នៅពេលបញ្ចប់បញ្ហាប្រឈមខាងលើ គាត់បានចែករំលែកថា “ការអានបានផ្តល់ឱ្យខ្ញុំនូវទស្សនៈបន្ថែមទៀតលើប្រធានបទមួយចំនួន – ពីវិទ្យាសាស្ត្រ ដល់សាសនា ពីភាពក្រីក្រ ដល់ភាពរុងរឿង ពីសុខភាព ថាមពល ដល់កម្រិតសង្គម ពីទស្សនវិជ្ជានយោបាយ ដល់គោលនយោបាយការបរទេស។ ហើយពីប្រវត្តិសាស្ត្ររហូតដល់ចក្ខុវិស័យអនាគតនេះជាបញ្ហាប្រឈមផ្នែកបញ្ញាដ៏សក្តិសមបំផុត ហើយខ្ញុំបានបញ្ចប់ដោយអារម្មណ៍នៃក្តីសង្ឃឹម និងសុទិដ្ឋិនិយមដែលសង្គមរបស់យើងអាចធ្វើឲ្យមានការរីកចម្រើនកាន់តែខ្លាំងនៅក្នុងវិស័យទាំងអស់នេះ»៕
ឧកញ៉ា ព្រះឃ្លាំងនង អ្នកនិពន្ធខ្មែរ ស.វទី១៨ (ឧកញ៉ា គឺជាស័ក ព្រះឃ្លាំង គឺជាងារ (តំណែង) និង នង គឺជាឈ្មោះលោកផ្ទាល់។ បើយោងតាមឯកសារខ្លះ មានព្រះរាជពង្សាវតារនៃប្រទេសកម្ពុជា និងឯកសារបរទេសខ្លះបានពោលត្រួសៗនូវជីវប្រវត្តិនៃអ្នកនិពន្ធរូបនេះដូចជាអ្នកឧកញ៉ា ពិទូ ឈឹមក្រសេមបានឱ្យដឹងថា ឧកញ៉ាវង្សា ពេជ្ញ នង ជាប្អូនបង្កើតរបស់ព្រះមាតានៃព្រះបាទនរោត្តម។
អំពីប្រវត្តិនិងការសិក្សា
ឧកញ៉ា ព្រះឃ្លាំងនង បានបួសរៀនបរិយត្តិធម៌ដែរ តែមិនឃើញមានឯកសារណានិយាយបញ្ជាក់ឲ្យច្បាស់ថាលោកបានសិក្សាដល់ថ្នាក់ណានោះទេ។ ព្រះឃ្លាំងនងដែលស្ថិតក្នុងភាពជាភិក្ខុ បានធ្វើជាចៅអធិការវត្តចតុទិសក្រុងឧត្តុង្គ។ លោកបានទទួលសមណសក្តិជា មហាព្រហ្មមុនី។ នៅពេលដែលលោកបានទទួលសមណសក្តិ លោកបានធ្វើជាព្រះរាជគ្រូនៃព្រះរាជបុត្ររបស់ សម្តេចព្រះនរាយណ៍រាមាធិបតី ៤ព្រះអង្គគឺ ព្រះអង្គចន្ទ ព្រះអង្គស្ងូន ព្រះអង្គអឹម និងព្រះអង្គឌួង។ លោកមិនត្រឹមតែជាគ្រូប៉ុណ្ណោះទេ ថែមទាំងបានធ្វើជាព្រះរាជឧបជ្ឈាយ៍បំបួសព្រះអង្គឌួង ជាសាមណេរនៅឆ្នាំមមែ ត្រីស័ក គ.ស១៨១០។ នៅឆ្នាំវក ចត្វាស័ក គ.ស១៨១១ព្រះអង្គអឹម និងព្រះបាទអង្គឌួង។ ស្ថិតនៅជាព្រះសង្ឃគឺបាននិមន្តទៅបាងកក ព្រះមហាព្រហ្មមុនីនង បាននិមន្តជូនដំណើរព្រះរាជបុត្រា ទាំង២អង្គ ហើយគង់នៅក្រុងបាងកកជាមួយព្រះបុត្រាទាំង២រហូតដល់ត្រលប់មកវិញ លោកក៏និមន្តត្រលប់មកវិញដែរ។ លោកមកគង់នៅស្រុកមង្គលបុរី ខេត្តបាត់ដំបង។ លោកមិនដឹងជាបានលាចាកសិក្ខាបទនៅឆ្នាំណានោះទេ ប៉ុន្តែនៅក្នុងពង្សាវតារក្រុងកម្ពុជាធិបតី ឃើញមានងារមហាព្រហ្មមុនី បានទៅលើភិក្ខុ១អង្គផ្សេងទៀតព្រះនាម ភិក្ខុ ម៉ា (ម៉ាង?)នៅឆ្នាំខាល ឆស័ក គ.ស១៨៥៤។ ដូចនេះ យើងអាចសន្និដ្ឋានបានថា ព្រះមហាព្រហ្មមុនីនង បានលាចាកសិក្ខាបទមុនឆ្នាំ១៨៥៤។ ឧកញ៉ា ព្រះឃ្លាំងនង លាចាកសិក្ខាបទមករៀបការជាមួយនាងកញ្ញាឈ្មោះ មាស ហើយបង្កើតបានកូនប្រុស ២នាក់ ស្រី៤នាក់។ លុះក្រោយមកព្រះហរិរក្សរាមា បានប្រទានអ្នកម្នាងតូចឲធើ្វជាភរិយា១ទៀត ហើយអ្នកម្នាងនេះមានកូនប្រុស ២នាក់ ស្រី១នាក់។
អំពីបេសកកម្ម
នៅឆ្នាំវក ទោស័ក គ.ស១៨៦០ សម្តេចព្រះនរោត្តម បានចេញព្រះរាជបញ្ជាឲ្យឧកញ៉ាព្រះឃ្លាំងនង ដែលក្នុងងារជាឧកញ៉ាធិរាជមន្ត្រី។ ធើ្វជាប្រតិភូជាមួយឧកញ៉ាស្រីធម្មរាជ ហែម និងឧកញ៉ាសន្ធររចនា សៅ ទៅកាន់ទីក្រុងបាងកក ដើម្បីនាំរាជសារក្រាបបង្គំទូលព្រះចៅ ចមក្លាវ អំពីការចូលទីវង្គតនៃព្រះបាទអង្គឌួង ។ សូមបញ្ជាក់ថា កាលនោះនៅភិក្ខុ ឧកញ៉ា ព្រះឃ្លាំងនងបានធើ្វជាចៅអធិការវត្តចតុទិសឧត្តុង្គ។ ខាងក្រោមនេះជាតំណែងនិងងារផ្សេងៗដែលលោកទទួលបានដូចជាព្រះឧបជ្ឈាយ៍បំបួសព្រះអង្គឌួងវ និងមានសមណស័កជា ព្រះមហាព្រហ្មមុនី។ លុះលាចាកសិក្ខាបទនៅជាគ្រហស្ថ លោកមានងារសកិ្តយសដូចជា ឧកញ៉ាវង្សាក្សត្រិយ ឧកញ៉ាធិរាជមន្រ្តី ឧកញ៉ាព្រះឃ្លាំង ឧកញ៉ាវង្សាពេជ្ញ។ល។ ឧកញ៉ា ព្រះឃាំ្លងនង ជាកវីឯកនៅក្នុងរាជព្រះអង្គអេង និងព្រះអង្គចន្ទ។ ពិតមែនតែលោកជាកវីនៅសម័យនោះ តែស្នាដៃរបស់លោកមានកេរ្តិ៍ឈ្មោះល្បីសុះសាយមកក្នុងរាជកាលស្តេច ហរិរក្សរាមាឥស្សារាធិបតីព្រះអង្គឌួង ។ លោកបានផ្ចិតផ្ចង់រៀបរៀងខាងអក្សរសាស្រ្តជាច្រើនរហូតដល់បានឡើងងារជាឧកញ៉ា ព្រះឃ្លាំង គឺងារជាក្រុមព្រះរាជបណ្ឌិត ហើយលោកក៏ជាកវីរបស់ស្តេចផងដែរ។ ស្នាដៃរបស់លោកដែលឆើតខាងអក្សរសាស្ត្រមានច្រើន។ ឧកញ៉ា ព្រះឃ្លាំងនង បានបន្សល់ទុកនូវស្នាដៃរបស់លោកដែលយើងបានរកឃើញគឺ៖
-ច្បាប់សុភាសិត គ.ស១៧៩០
-លោបនេយ្យជាត៌ក គ.ស១៧៩៤
– ប៉ុញ្ញាសាសិរសារ គ.ស១៧៩៧
-ភោគកុលកុមារ គ.ស១៨០៤
-វរនុជវរនេត្រ គ.ស១៨០៦
-ព្រះសមុទ្រ គ.ស១៨០៨
-ពង្សាវតារ គ.ស១៨១៨។ សូមបញ្ជាក់ថា ស្នាដៃសម័យកាលនោះត្រូវបានចម្លងចេញ ពីសិលាចារិក សាត្រា និងក្រាំង៕
យោងតាមការសិក្សារបស់ទស្សនាវដ្តី CEOWORLD បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងឥណ្ឌាអានសៀវភៅច្រើនជាងគេ។ទម្លាប់អានរបស់មនុស្សទូទាំងពិភពលោកនៅឆ្នាំ២០២៤ បង្ហាញពីប្រភេទសៀវភៅដែលពួកគេចូលចិត្ត និងរបៀបដែលពួកគេនិយមចូលចិត្តអាន។
ប្រទេសដែលមានលេខរៀងអានខ្ពស់បំផុតយោងតាមការស្រាវជ្រាវលើប្រទេសចំនួន១០២ ជនជាតិអាមេរិក និងឥណ្ឌាបានចំណាយពេលអានសៀវភៅច្រើនជាងគេក្នុងមួយឆ្នាំៗ។ ជាមធ្យមជនជាតិអាមេរិកម្នាក់អានរឿងប្រលោមលោកចំនួន ១៧ក្បាលក្នុងមួយឆ្នាំ ប៉ុន្តែប្រជាជនឥណ្ឌាបានអានត្រឹមតែ ១៦ថ្ងៃប៉ុណ្ណោះ។ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយឌីជីថលកំពុងពង្រីកក៏ដោយ ក៏ប្រជាជននៅតែចូលចិត្តសៀវភៅក្រដាស ជាងអានសៀវភៅអេឡិចត្រូនិច និងកម្មវិធីផ្សេងៗ។
យោងតាមការស្ទង់មតិដែលមានការឆ្លើយតបជាង ៦.៥ លាននាក់ បង្ហាញថា មនុស្សនឹងតែងតែចង់អានសៀវភៅបុរាណទៅវិញទេ។ ការពង្រីកនេះបង្ហាញពីតម្លៃនៃការអានក្នុងការសម្រាក បង្កើតគំនិត និងជួយឱ្យភ្លេចអំពីបញ្ហាប្រចាំថ្ងៃ។ សៀវភៅអនុញ្ញាតឱ្យអ្នកអានធ្វើដំណើរទៅកាន់ទីតាំងផ្សេងទៀត និងទទួលបានបទពិសោធន៍ពីមុំជាច្រើន(អានពេលដើរកម្សាន្ត ពេលទំនេរ អានមុនពេលគេង)។
អ្នកអាននៅសហរដ្ឋអាមេរិកចំណាយពេល៣៥៧ម៉ោងក្នុងមួយឆ្នាំដើម្បីអាន ដែលជាចំនួនច្រើនបំផុតក្នុងបញ្ជី។ ប្រជាជនឥណ្ឌាចំណាយពេលអានសៀវភៅចំនួន៣៥២ម៉ោងក្នុងមួយឆ្នាំ(ជាប់ចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាស៊ី)។ ចក្រភពអង់គ្លេស បារាំង និងអ៊ីតាលី ឡើងមកឈរកំពូលតារាងទាំង ៥ ដោយមាន ចំនួនម៉ោងអានសៀវភៅ ៈ អង់គ្លេសអាន ៣៤៣ម៉ោង បារាំងអាន ៣០៥ម៉ោង និងអ៊ីតាើីអាន ២៧៨ ម៉ោងក្នុង១ ឆ្នាំ។ មនុស្សអានច្រើននៅក្នុងប្រទេសទាំងនេះ ដែលបង្ហាញថាសៀវភៅមានសារៈសំខាន់យ៉ាងណាចំពោះវប្បធម៌របស់ពួកគេ។
ករណីដោយឡែកដូចជាប្រទេសអូស្ត្រាលី កាណាដា (២៣២ ម៉ោង) និងរុស្ស៊ី (២២៣ ម៉ោង) ក៏អានច្រើនដែរ។ អេស្បាញ និងហូឡង់ក៏ស្ថិតក្នុងលំដាប់កំពូលទាំង១០ ផងដែរ ជាមួយនឹងការអាន១៨៧ និង១៨២ ម៉ោងក្នុងមួយឆ្នាំរៀងគ្នា។ ព័ត៌មាននេះបង្ហាញពីនិន្នាការទូទាំងពិភពលោកនៃអ្នកអានដ៏ធ្ងន់ធ្ងរដែលផ្តល់អាទិភាពដល់សៀវភៅ។
ចំពោះការស្ទង់មតិក៏បង្ហាញផងដែរថា ប្រទេសណាដែលទិញសៀវភៅច្រើនជាងគេ។ សហរដ្ឋអាមេរិកទិញសៀវភៅចំនួន ២៧៥,២៣២ ក្បាលក្នុងមួយឆ្នាំ ដែលស្មើនឹង៣០% នៃទីផ្សារសៀវភៅពិភពលោក។ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងសៀវភៅចំនួន ២០៨,៤១៨ ឬស្មើនឹង១០% នៃទីផ្សារ។ ចក្រភពអង់គ្លេស ជប៉ុន និងអាល្លឺម៉ង់ក៏លក់សៀវភៅជាច្រើនផងដែរ ដែលបង្ហាញពីសារៈសំខាន់នៃអាជីវកម្មអក្សរសាស្ត្រចំពោះសេដ្ឋកិច្ចរបស់ពួកគេ។
ការអាននិន្នាការទម្លាប់អានគឺសំគាល់ឃើញថា សហរដ្ឋអាមេរិក និងឥណ្ឌាអានសៀវភៅច្រើនជាងគេប្រចាំឆ្នាំ ប៉ុន្តែប្រជាជននៅក្នុងប្រទេសផ្សេងទៀតក៏អានច្រើនផងដែរ ដោយផ្អែកលើម៉ោងប្រចាំសប្តាហ៍របស់ពួកគេ ។ ពួកគេអានរយៈពេល១០ ម៉ោង និង៤២ នាទីប្រចាំសប្តាហ៍ ឬ៥៥៦.៤ ម៉ោងក្នុងរយៈពេលមួយឆ្នាំ។ ប្រជាជនថៃវិញទទួលបានរយៈពេល៩ម៉ោងនិង២៤ នាទីក្នុងមួយសប្តាហ៍ ឬ៤៨៨.៨ ម៉ោងក្នុងមួយឆ្នាំ ដែលជាចំណាត់ថ្នាក់ទីពីរ។ ប្រជាជននៅក្នុងប្រទេសចិន (៨ ម៉ោង) ហ្វីលីពីន (៧ ម៉ោងនិង៣៦ នាទី) និងអេហ្ស៊ីប (៧ ម៉ោងនិង៣០ នាទី) ក៏អានច្រើនក្នុងមួយសប្តាហ៍។
តួលេខបង្ហាញថាមនុស្សជុំវិញពិភពលោកអានតាមរបៀបផ្សេងៗគ្នា។ ជាឧទាហរណ៍ មនុស្សនៅប្រទេសបារាំង និងអ៊ីតាលីបានអានសៀវភៅ ១៧ និង ១៣ ក្បាលរៀងរាល់ឆ្នាំ។ ទស្សនាវដ្ដី CEOWORLD បានសិក្សាពីទម្លាប់នៃការអាន ហើយបានរកឃើញថា មនុស្សមកពីសហរដ្ឋអាមេរិក និងឥណ្ឌាអានសៀវភៅច្រើនជាងគេនៅឆ្នាំនេះ។ ទិន្នន័យនេះបង្ហាញថាការអានគឺជាធាតុផ្សំដ៏សំខាន់នៃវប្បធម៌ និងសេដ្ឋកិច្ចនៅគ្រប់តំបន់នៃពិភពលោក។ លើសពីនេះទៀត ពួកគេពន្យល់ពីរបៀបដែលចំណូលចិត្ត និងម៉ូដមានឥទ្ធិពលលើការអាន។ ទោះបីជាឧស្សាហកម្មរីកធំធាត់ក៏ដោយ ការអានសៀវភៅនៅតែល្អសម្រាប់ការទទួលបានចំណេះដឹង ស្វែងរកការបំផុសគំនិត និងមានភាពសប្បាយរីករាយ៕
កម្ពុជាឈរលេខរៀង ៧៩