លោករដ្ឋមន្ត្រី បានថ្លែងថា ក្រសួងគាំទ្រយ៉ាងខ្លាំង និងស្នើអ្នកសារព័ត៌មានសេដ្ឋកិច្ចពិចារណាសរសេរព័ត៌មានឱ្យស្របតាមដំណើរវិវឌ្ឍនៃសេដ្ឋកិច្ចជាតិតាមយុទ្ធសាស្ត្របញ្ចកោណ (សរសរស្តម្ភទាំង៥) ក្នុងជំរុញកំណើននិងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

            លោករដ្ឋកមន្ត្រីមានប្រសាសន៍ថា «គ្រប់ជ្រុងទំាងអស់នៃយុទ្ធសាស្ត្រត្រីកោណក្តី ចតុកោណក្តី និងបញ្ចកោណក្តី សុទ្ធសឹងតែទាក់ទិននឹងគោលដៅនៃការរីកលូតលាស់សេដ្ឋកិច្ចជាតិ ដូចដែលបានកំណត់ចក្ខុវិស័យ ជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសខ្ពស់នៅឆ្នាំ២០៥០»។

            យោងតាមទិន្នន័យស្ថាប័នជាតិ និងបរទេស ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជាម្នាក់ៗសម្រាប់ឆ្នាំ ២០២២ គឺ $១,៧៦០ កើនឡើង ៨.២៧% ធៀបនឹងឆ្នាំ ២០២១ហើយប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗសម្រាប់ឆ្នាំ ២០២១ គឺ $១,៦២៥ កើនឡើង ៣% ធៀបនឹងឆ្នាំ ២០២០។

            លោករដ្ឋមន្ត្រី ក៏បានសារទរផងដែរ ចំពោះការលើកយកប្រធានបទអំពីពន្ធដារ ដែលមានសារៈប្រយោជន៍ដល់អ្នកអានទូទៅ ពិសេសម្ចាស់អាជីវកម្មដែលមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។

            «រឿងពីរដែលយើងគ្រប់គ្នាមិនអាចគេចវេសបាន គឺសេចក្តីស្លាប់ និងការបង់ពន្ធ» នេះជាប្រសាសន៍លោក អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (CTAFA) និងអនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា។ លោកបានបន្ថែមថា «ម្ចាស់អាជីវកម្មនឹងមិនខ្លាច ឬស្អប់មន្ត្រីពន្ធដារទៀតទេ ប្រសិនបើម្ចាស់អាជីវកម្មទាំងឡាយបានដឹងពីកាតព្វកិច្ចរបស់ខ្លួន និងច្បាប់ពន្ធដារ»។

            លោក អ៊ុំ សារ៉ាវុធ បានបញ្ជាក់ថា ច្បាប់ពន្ធដារនៅកម្ពុជាមិនតឹងតែងដូចបណ្តាប្រទេសអភិវឌ្ឍផ្សេងទេនាពេលបច្ចុប្បន្ន  ប៉ុន្តែបញ្ហានៅត្រង់ថា ម្ចាស់អាជីវកម្មភាគច្រើននៅមិនទាន់យល់ពីច្បាប់ និងរបៀបធ្វើបញ្ជីស្នាម កត់ត្រា និងរបៀបរបបនៃការបង់ពន្ធ។

            “ពន្ឋដាមានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ច និងអ្នកចង់បើកក្រុមហ៊ុន គួរតែស្វែងយល់ឱ្យបានច្បាស់លាស់ពីកាតព្វកិច្ចផ្នែកពន្ឋ ដើម្បីបញ្ចៀសបាននូវការផាកពិន័យ និងមិនបានបង់ពន្ឋត្រឹមត្រូវ ព្រោះការមិនបានបំពេញកាតព្វកិច្ចពន្ឋដា អាចមានទោសឧក្រិដ្ឋ” លោក សារ៉ាវុធ បញ្ចាក់។

            លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA)បានជំរុញ និងលើកទឹកចិត្តសិក្ខាកាមទាំងចាប់ផ្តើមអនុវត្តសរសេរអត្ថបទអំពីដំណើរវិវឌ្ឍសេដ្ឋកិច្ចពីពេលនេះតទៅ។

         លោកយិន លាងគង់ បានថ្លែងថា សមាគមបង្កើតឡើងក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ អន្តរជាតិឱ្យបានទូលំទូលាយ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

         លោកបន្តថា សមាគមចង់ផ្សព្វផ្សាយ ពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ពីព័ត៌មានសេដ្ឋកិច្ច ពីព័ត៌មានមានលក្ខណៈអប់រំ និងស្ថាបនាដល់សង្គមជាតិ ដើម្បីកាត់បន្ថយព័ត៌មានកន្លែងក្លាយ និងព័ត៌មានមិនផ្តល់តម្លៃដល់សង្គម”។

         ជាការលើកទឹកចិត្តដល់សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាល លោក លាងគង់ សមាគម CEMEA នឹងផ្តល់ប្រាក់រង្វាន់ជូនសិក្ខាកាមណាដែលសរសេរបានចំណាត់ថ្នាក់លេខ១ នូវទឹកប្រាក់ចំនួន២០០ដុល្លារ លេខ២ចំនួន១០០ដុល្លារ និងលេខ៣ ចំនួន៥០ដុល្លារ។

            វគ្គបណ្តុះបណ្តាលនេះ បានសហការរៀបចំដោយដោយសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) និងសមាគមសហព័ន្ធភ្នាក់ងារសេវាពន្ធដារកម្ពុជា (CTAFA)ដែលវាគ្មិនមកពីសមាគមធនាគារកម្ពុជា និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវបានអញ្ចើញមកចែករំលែក និងធ្វើបច្ចុប្បន្នភាពជូនដល់អ្នកសារព័ត៌មានជាង៨០នាក់ចូលរួមវគ្គបណ្តុះបណ្តាលនេះ ដែលមានលោក គី សុខលីម ឧត្តមទីប្រឹក្សាសមាគម CEMEA ជាគ្រូបង្គោល៕

ក្រុមមនុស្សមាត់ដាច់ក្នុងក្រុងនិយាយថា«បណ្ណាល័យ “តូច” មានទំហំប៉ុនទ្រុងសត្វព្រាប ដែលសង់នៅខាងមុខផ្ទះ»។ មិនមានបញ្ជីស្នាមឬអនុសាសន៍ គ្មានថ្លៃជួល មានច្បាប់តែមួយគត់ដែលអនុវត្តនៅទីនេះគឺ «សូមយកសៀវភៅមួយក្បាលម្នាក់ទៅដាក់នៅបណ្ណាល័យ»។ បណ្ណាល័យសាធារណៈត្រូវបានសាងសង់ឡើងគ្រប់ទម្រង់ដូចជាផ្ទះ នាឡិកា មនុស្សយន្ត… អាស្រ័យលើការស្រមើលស្រមៃរបស់ម្ចាស់ដែលចង់ធ្វើឡើង។ លោកខេវីន ស៊ូលីវ៉ាន់(Kevin Sullivan) ដែលរស់នៅជាយក្រុង Bethesda បាននិយាយដោយកី្តរំភើបថា«កាលពីសប្តាហ៍មុន ធ្នើសៀវភៅរបស់យើងមានសៀវភៅថ្មីចំនួន ១១ ក្បាល។ វាគឺជាអំណោយដ៏អស្ចារ្យមួយសម្រាប់ភរិយារបស់ខ្ញុំ ព្រោះនាងមានចំណង់ខ្លាំងក្នុងការអាន»។ ផ្ទះលោក ខេវិននៅ​ជិត​សាលាមួយហើយបានរក សៀវភៅ​រឿងនិទានតាមបំណងរបស់កុមារ។ ចាប់ពីឆ្នាំ ២០១១ រហូតមកដល់បច្ចុប្បន្ន រៀងរាល់សប្តាហ៍ លោកខេវីន បានបរិច្ចាគសៀវភៅថ្មីៗប្រហែល 30 ក្បាល លើធ្នើសៀវភៅសាធារណៈនៅមុខផ្ទះរបស់គាត់ ដោយសង្ឃឹមថា «ឪពុកម្តាយ ឬសិស្សានុសិស្សទាំងអស់ដែលដើរឆ្លងកាត់អាចជ្រើសរើសសៀវភៅមួយក្បាលបានដោយក្តីពេញចិត្ត»។

ភូមិអ្នកនិពន្ធ សូបញ្ជាក់ថា អ្នកដែលបង្កើតគំនិតនៃគំរូបណ្ណាល័យដ៏សាមញ្ញ ប៉ុន្តែងាយស្រួលនេះគឺ លោក ធូដ បុល(Todd Bol ) រស់នៅក្នុងរដ្ឋ Wisconsin ភាគខាងកើត។ ការបង្កើតឡើងក្នុងឆ្នាំ ២០០៩ នៅពេលដែលម្តាយរបស់គាត់បានទទួលមរណភាព គាត់បានដាក់សៀវភៅរបស់គាត់ទាំងអស់ដែលប្រមូលបានក្នុងកំឡុងពេលគាត់ធ្វើជាគ្រូបង្រៀនដាក់តាំងបង្ហាញ ហើយផ្តល់ឱ្យពួកគេដោយឥតគិតថ្លៃនៅផ្ទះរបស់លោករាល់ថ្ងៃ។មិនយូរប៉ុន្មានទេ អ្នកជិតខាងជុំវិញផ្ទះរបស់លោកធូដក៏រីករាយនឹង ការអនុវត្តន៍គំរូផ្លាស់ប្តូរសៀវភៅដោយស្ម័គ្រចិត្តនិងការចូលរួមបែបមនុស្សធម៌។ ក្នុងកិច្ចសំភាសន៍ជាមួយសារព័ត៌មានគេចាត់ទុកទង្វើរបស់លោកមានសប្បុរសធម៌មិនអាចកាត់ថ្លៃបាន។

កាលពីខែតុលាឆ្នាំមុនលោក ធូបបានជួយអង្គការ “ទៅសាលារៀន” នៅក្នុងប្រទេសឥណ្ឌា បង្កើតទូសៀវភៅតូចៗចំនួន ២០ នៅក្នុងទីក្រុងនៃប្រទេសហ្គាណា ដែលជាជំហានដំបូងក្នុងកម្មវិធីសាងសង់ទូសៀវភៅសម្រាប់សាលារៀនជាង៣៥០០នៅទីនេះ។ លោកធូបបង្ហាញពីគ្រោងនឹងឈានដល់ដំណាក់កាលសំខាន់នៃបណ្ណាល័យសាធារណៈមានចំនួន១៥០០០ នៅក្នុងប្រទេសជាង ៥០នៅដើមឆ្នាំ២០១៤ដែលស្មើនឹងបណ្ណាល័យតូចថ្មីពី៧០០ទៅ១០០០ទីតាំង ដែលត្រូវបានបង្កើតជារៀងរាល់ខែ។

តើអី្វទៅដែលមានតម្លៃជាងសៀវភៅអាន?

 

សម្រាប់​លោក ហ្វីលីព វ៉ាហាប់ ការ​រៀបចំ​ទូ​សៀវភៅ​នៅ​មុខ​ផ្ទះ​ផ្តល់​ជូន​គ្រួសារ​លោក​នូវ​អ្វី​ដែល​មាន​តម្លៃ​ជាង​សៀវភៅ​ថ្មីៗ។ នៅកណ្តាលទីក្រុងចម្លែក សៀវភៅល្អៗមួយចំនួនគឺជាឱកាសមួយដើម្បីជជែកកាន់តែជិតស្និទ្ធជាមួយអ្នកជិតខាងរបស់អ្នកពិសេសការជជែកគ្នានិងការផ្ទេរបទពិសោធន៍ជីវិតទៅវិញទៅមក។

ស្ទើរតែរាល់ថ្ងៃ មានអ្នកយកសៀវភៅថ្មីៗមកប្តូរនៅបណ្ណាល័យលោក ហ្វីលីព ពេលខ្លះសៀវភៅនយោបាយស៊ីជម្រៅ ជួនកាលជាសៀវភៅអក្សរសាស្ត្រទាមទារសមភាពស្ត្រី…ជាដើមនិយាយទៅមានសៀវភៅគ្រប់ប្រភេទត្រូវដោះដូរសម្រាប់អាន។

ដូចជានៅរដ្ឋអារីហ្សូណា បណ្ណាល័យសាធារណៈដែលមានសៀវភៅធ្វើម្ហូប និងចម្អិនអាហាររាប់សិបក្បាលដោយគ្រួសាររបស់លោក ចន ហ្វូដ( John Ford )ត្រូវបានដាក់នៅលើសួនគ្រឿងទេស និងឱសថ។ អ្នកអានសៀវភៅផាគច្រើនជាស្រ្តីហើយពួកគេបានសួរបន្ថែមអំពីគ្រឿងទេសដូចជាម្ទេស ម្តេងខ្ញី ជាការផ្សំមុខម្ហូប។

និយាយទៅបណ្ណាល័យសៀវភៅសាថារណៈ គឺជាឱកាសដ៏កម្រមួយសម្រាប់មនុស្សដើម្បីបង្ហាញសេចក្តីសប្បុរសចំពោះអ្នកដ៏ទៃ នាំអ្នកជិតខាងឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា និងជាវិធីសាស្រ្តដ៏ល្អមួយដើម្បីបំពាក់នូវដើមទុនរស់នៅចាំបាច់តាមរយៈ«កំណប់ចំណេះដឹង»នៅលើទំព័រសៀវភៅ។

គិតចាប់ពីឆ្នាំ២០០៩ដើម្បីរំលឹងដល់ម្តាយរបស់គាត់ដែលជាគ្រូបង្រៀនម្នាក់ចូលចិត្តអានសៀវភៅ។ គិតត្រឹមឆ្នាំ២០២២ កូនបណ្ណាល័យតូចចំនួនជាង១៥ម៉ឺនផ្ទះបានដាក់ឲ្យប្រើប្រាស់ចែករំលែកសៀវភៅនៅក្នុងប្រទេសចំនួន១២០ បង្កើតវប្បធម៌ចែករំលែកសៀវភៅ និងការអានទូទាំពិភពលោក។ នៅសហរដ្ឋអាមេរិកវិញ ទោះបីមានបណ្ណាល័យតូចធំគ្រប់ទិសទីក៏បណ្ណាល័យតូចនេះមានឈរជើងស្ទើរគ្រប់ភូមិសង្កាត់ទូទាំង៥០រដ្ឋ។

បណ្ណាល័យតូចទាំងប៉ុន្មាននេះគឺស្ថិតក្នុងសង្កាត់តែមួយតូចក្នុងរដ្ឋធានីវ៉ាស៊ីងតោនឌីស៊ី ដែលជាសង្កាត់មួយមានបណ្តាល័យធំបំផុតលំដាប់លេខ១ទូទាំងពិភពលោក (Library of Congress ដែលមានផ្ទុកសៀវភៅឯកសាររាប់រយលានក្បាល) និងមានបណ្ណាល័យសាធារណៈផ្សេងៗទៀតផងដែរ៕

លោក សាស្ត្រាចារ្យ មៀក សារី បានបង្ហាញរូបភាពដែលលោកបានសិក្សាស្រាវជ្រាវរកឃើញផ្ទាំងសិលាចារិកនៅឆ្នាំ ២០១៦ ដែលបង្ហាញអំពីទំនាក់ទំនងចិននិងខ្មែរ តាមរយៈអាថ៌កំបាំងសិលាសចារិកមួយផ្ទាំងនេះ។ លោកសាស្រ្តាចារ្យស្ថិតក្នុងកិច្ចការដឹកនាំសាមណេរនិស្សិតធ្វើកម្មវិធីសិក្សាបានបញ្ជាក់ទៀតថា«ខ្ញុំបានចំណាយពេលសាកសួរមនុស្សចាស់ៗរាប់ទាំងអ្នកស្រាវជ្រាវផ្សេងទៀតមិនបានបង្ហាញខ្លឹមតាមតែលោកយល់ឃើញនោះទេ»។ លោកបានសន្និដ្ឋានថា ទំនាក់ទំនងខ្មែរនិងចិនមានរយៈពេលយូរឆ្នាំមកហើយ។

នៅឧទ្យានតេជោសែន ឫស្សីត្រឹបបានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០១៩ ដដែលនោះ ឧទ្យានឫស្សីត្រឹប បានសាងសារមន្ទីរនៅនឹងស្ថានីយកំណាយចំនួន ២ កន្លែង ដើម្បីរក្សាភស្តុតាង និងវត្ថុគំហើញបុរាណវត្ថុវិទ្យានានា ឱ្យនៅក្នុងរណ្ដៅកំណាយ នៃទីតាំងរបស់វា សម្រាប់បប្រើជូនដល់សាធារណជន និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ ងាយទស្សនា និងសិក្សាឈ្វេងយល់។ មន្ត្រីនៅឧទ្យានតេជោសែនប្ញស្សីត្រឹបបានបញ្ជាក់ជូនសាមណនិស្សិត និងនិស្សិតមកពីវិទ្យាស្ថានខ្មែរជំនាន់ថ្មី សាកលវិទ្យាល័យឯកទេសកម្ពុជា(CUS)និងសាកលវិទ្យាល័យសីហនុរាជថា «តាមរយៈកំណាយនេះយើងរកឃើញអំបែងចាននាំចូលមកពីប្រទេសចិន»។

ទាក់ទងប្រវត្តិសាស្រ្តចិននិងកម្ពុជាតាមរយៈស្នាដៃលោក លី ធាមតេង

អ្នកសិក្សាអំពីប្រវត្តិសាស្រ្តជាច្រើនទាំងអស់ជឿលើឯកសារឯកសារលោក លី ធាមតេង ដែលបានបកប្រែសំណេរលោកជីវតាខ្វាន់ ឬការសរសេរឡើងដោយលោក ជីវ តាក្វាន់ គឺ​ជា​បេសកទូតរបស់អធិរាជចិន​ដែលបានមកស្នាក់នៅ​អង្គរ​ពីឆ្នាំ ១២៩៦ ដល់ឆ្នាំ១២៩៧ ហើយដែលក្លាយទៅជា​ជនបរទេសម្នាក់​ដែលបានឃើញប្រាសាទអង្គរវត្ត​ជាលើកដំបូង​។

លោក ជីវ តាក្វាន់ មានកំណើតនៅស្រុកវ៉េងតា ខេត្តជាក់កាង ក្នុងភូមិភាគចិនខាងត្បូង។ ។ កំណត់ហេតុរបស់លោក ជីវ តាក្វាន់ គឺជាឯកសារតែមួយគត់ដែលបានផ្ដល់ព័ត៌មានលម្អិតអំពីជីវភាពរស់នៅ ប្រចាំថ្ងៃ និងទិដ្ឋភាពនៃចក្រភពអង្គរនាសម័យកាលនោះ ។

លោក​ ជីវ តាក្វាន់ បាន​កត់​ត្រា​ព្រឹត្តិការណ៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​សម័យ​នោះ។ កំណត់​ត្រា​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា៖ “ប្រពៃណី​នៃ​អ្នក​ស្រុក​ចេនឡា” បាន​ក្លាយ​​ជា​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​យ៉ាង​សំខាន់​មួយ​សម្រាប់​អាណាចក្រខ្មែរនាសម័យនោះ។

កំណត់ហេតុត្រូវបានបកប្រែ​ជាខេមរភាសា ដោយ លោក លី ធាមតេង បានបោះពុម្ពផ្សាយ​នៅឆ្នាំ១៩៧៣ មានចំនួន ៨១ ទំព័រ ។ ទិដ្ឋភាពផ្សេងៗនៃជីវភាពខ្មែរ​នៅសតវត្សទី១៣ ដែលលោក ជីវ តាក្វាន់ បានរៀបរាប់ ដូចជា ការស្លៀកពាក់ ឧបករណ៍ប្រើប្រាស់ សត្វអូសទាញ និងការជួញដូរជាដើម។ ដូច្នោះពេលយើងបានចូលទៅទស្សនាប្រសាទអង្គរវត្តសូមមេត្តាចំណាយពេលវេលាពិនិត្យមើលរូបភាពដូចដែលភូមិអ្នកនិពន្ធបានបង្ហាញជូន៕

អ្នកមាត់ដាច់ក្នុងក្រុងនិយាយថា«បណ្ណាល័យ “តូច” មានទំហំប៉ុនទ្រុងសត្វព្រាប ដែលសង់នៅខាងមុខផ្ទះ»។ មិនមានបញ្ជីស្នាមឬអនុសាសន៍ គ្មានថ្លៃជួល ហើយមានច្បាប់តែមួយគត់ដែលអនុវត្តនៅទីនេះគឺ «សូមយកសៀវភៅមួយក្បាលម្នាក់ទៅដាក់នៅបណ្ណាល័យ»។ បណ្ណាល័យសាធារណៈត្រូវបានសាងសង់ឡើងគ្រប់ទម្រង់ដូចជាផ្ទះ នាឡិកា មនុស្សយន្ត… អាស្រ័យលើការស្រមើលស្រមៃរបស់ម្ចាស់ដែលចង់ធ្វើឡើង។

លោកខេវីន ស៊ូលីវ៉ាន់(Kevin Sullivan) ដែលរស់នៅជាយក្រុង Bethesda បាននិយាយដោយកី្តរំភើបថា«កាលពីសប្តាហ៍មុន ធ្នើសៀវភៅរបស់យើងមានសៀវភៅថ្មីចំនួន ១១ ក្បាល។ វាគឺជាអំណោយដ៏អស្ចារ្យមួយសម្រាប់ភរិយារបស់ខ្ញុំ ព្រោះនាងមានចំណង់ខ្លាំងក្នុងការអាន»។ ផ្ទះលោក ខេវិននៅ​ជិត​សាលាមួយហើយបានរក សៀវភៅ​រឿងនិទានតាមបំណងរបស់កុមារ។ ចាប់ពីឆ្នាំ ២០១១ រហូតមកដល់បច្ចុប្បន្ន រៀងរាល់សប្តាហ៍ លោកខេវីន បានបរិច្ចាគសៀវភៅថ្មីៗប្រហែល 30 ក្បាល លើធ្នើសៀវភៅសាធារណៈនៅមុខផ្ទះរបស់គាត់ ដោយសង្ឃឹមថា «ឪពុកម្តាយ ឬសិស្សានុសិស្សទាំងអស់ដែលដើរឆ្លងកាត់អាចជ្រើសរើសសៀវភៅមួយក្បាលបានដោយក្តីពេញចិត្ត»។

ភូមិអ្នកនិពន្ធ សូបញ្ជាក់ថា អ្នកដែលបង្កើតគំនិតនៃគំរូបណ្ណាល័យដ៏សាមញ្ញ ប៉ុន្តែងាយស្រួលនេះគឺ លោក ធូដ បុល(Todd Bol ) រស់នៅក្នុងរដ្ឋ Wisconsin ភាគខាងកើត។ ការបង្កើតឡើងក្នុងឆ្នាំ ២០០៩ នៅពេលដែលម្តាយរបស់គាត់បានទទួលមរណភាព គាត់បានដាក់សៀវភៅរបស់គាត់ទាំងអស់ដែលប្រមូលបានក្នុងកំឡុងពេលគាត់ធ្វើជាគ្រូបង្រៀនដាក់តាំងបង្ហាញ ហើយផ្តល់ឱ្យពួកគេដោយឥតគិតថ្លៃនៅផ្ទះរបស់លោករាល់ថ្ងៃ។មិនយូរប៉ុន្មានទេ អ្នកជិតខាងជុំវិញផ្ទះរបស់លោកធូដក៏រីករាយនឹងការអនុវត្តន៍គំរូផ្លាស់ប្តូរសៀវភៅដោយស្ម័គ្រចិត្តនិងការចូលរួមបែបមនុស្សធម៌។ ក្នុងកិច្ចសំភាសន៍ជាមួយសារព័ត៌មានគេចាត់ទុកទង្វើរបស់លោកមានសប្បុរសធម៌មិនអាចកាត់ថ្លៃបាន។

កាលពីខែតុលាឆ្នាំមុនលោក ធូបបានជួយអង្គការ “ទៅសាលារៀន” នៅក្នុងប្រទេសឥណ្ឌា បង្កើតទូសៀវភៅតូចៗចំនួន ២០ នៅក្នុងទីក្រុងនៃប្រទេសហ្គាណា
ដែលជាជំហានដំបូងក្នុងកម្មវិធីសាងសង់ទូសៀវភៅសម្រាប់សាលារៀនជាង៣៥០០នៅទីនេះ។ លោកធូបបង្ហាញពីគ្រោងនឹងឈានដល់ដំណាក់កាលសំខាន់នៃបណ្ណា
ល័យសាធារណៈមានចំនួន១៥០០០ នៅក្នុងប្រទេសជាង ៥០នៅដើមឆ្នាំ២០១៤ដែលស្មើនឹងបណ្ណាល័យតូចថ្មីពី៧០០ទៅ១០០០ទីតាំង ដែលត្រូវបានបង្កើត
ជារៀងរាល់ខែ។

តើអី្វទៅដែលមានតម្លៃជាងសៀវភៅអាន?

សម្រាប់​លោក ហ្វីលីព វ៉ាហាប់ ការ​រៀបចំ​ទូ​សៀវភៅ​នៅ​មុខ​ផ្ទះ​ផ្តល់​ជូន​គ្រួសារ​លោក​នូវ​អ្វី​ដែល​មាន​តម្លៃ​ជាង​សៀវភៅ​ថ្មីៗ។ នៅកណ្តាលទីក្រុងចម្លែក សៀវភៅល្អៗមួយចំនួនគឺជាឱកាសមួយដើម្បីជជែកកាន់តែជិតស្និទ្ធជាមួយអ្នកជិតខាងរបស់អ្នកពិសេសការជជែកគ្នានិងការផ្ទេរបទពិសោធន៍ជីវិតទៅវិញទៅមក។

ស្ទើរតែរាល់ថ្ងៃ មានអ្នកយកសៀវភៅថ្មីៗមកប្តូរនៅបណ្ណាល័យលោក ហ្វីលីព ពេលខ្លះសៀវភៅនយោបាយស៊ីជម្រៅ ជួនកាលជាសៀវភៅអក្សរសាស្ត្រទាមទារសមភាពស្ត្រី…ជាដើមនិយាយទៅមានសៀវភៅគ្រប់ប្រភេទត្រូវដោះដូរសម្រាប់អាន។

ដូចជានៅរដ្ឋអារីហ្សូណា បណ្ណាល័យសាធារណៈដែលមានសៀវភៅធ្វើម្ហូប និងចម្អិនអាហាររាប់សិបក្បាលដោយគ្រួសាររបស់លោក ចន ហ្វូដ( John Ford )ត្រូវបានដាក់នៅលើសួនគ្រឿងទេស និងឱសថ។ អ្នកអានសៀវភៅផាគច្រើនជាស្រ្តីហើយពួកគេបានសួរបន្ថែមអំពីគ្រឿងទេសដូចជាម្ទេស ម្តេងខ្ញី ជាការផ្សំមុខម្ហូប។

និយាយទៅបណ្ណាល័យសៀវភៅសាថារណៈ គឺជាឱកាសដ៏កម្រមួយសម្រាប់មនុស្សដើម្បីបង្ហាញសេចក្តីសប្បុរសចំពោះអ្នកដ៏ទៃ នាំអ្នកជិតខាងឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា និងជាវិធីសាស្រ្តដ៏ល្អមួយដើម្បីបំពាក់នូវដើមទុនរស់នៅចាំបាច់តាមរយៈ«កំណប់ចំណេះដឹង»នៅលើទំព័រសៀវភៅ។

គិតចាប់ពីឆ្នាំ២០០៩ដើម្បីរំលឹងដល់ម្តាយរបស់គាត់ដែលជាគ្រូបង្រៀនម្នាក់ចូលចិត្តអានសៀវភៅ។ គិតត្រឹមឆ្នាំ២០២២ កូនបណ្ណាល័យតូចចំនួនជាង១៥ម៉ឺនផ្ទះបានដាក់ឲ្យប្រើប្រាស់ចែករំលែកសៀវភៅនៅក្នុងប្រទេសចំនួន១២០ បង្កើតវប្បធម៌ចែករំលែកសៀវភៅ និងការអានទូទាំពិភពលោក។ នៅសហរដ្ឋអាមេរិកវិញ ទោះបីមានបណ្ណាល័យតូចធំគ្រប់ទិសទីក៏បណ្ណាល័យតូចនេះមានឈរជើងស្ទើរគ្រប់ភូមិសង្កាត់ទូទាំង៥០រដ្ឋ។

បណ្ណាល័យតូចទាំងប៉ុន្មាននេះគឺស្ថិតក្នុងសង្កាត់តែមួយតូចក្នុងរដ្ឋធានីវ៉ាស៊ីងតោនឌីស៊ី ដែលជាសង្កាត់មួយមានបណ្តាល័យធំបំផុតលំដាប់លេខ១ទូទាំងពិភពលោក (Library of Congress ដែលមានផ្ទុកសៀវភៅឯកសាររាប់រយលានក្បាល) និងមានបណ្ណាល័យសាធារណៈផ្សេងៗទៀតផងដែរ៕

 ភាពការស្ទាក់ស្ទើរជាងដប់ឆ្នាំនៃសម្ព័ន្ធភាពដែលបង្កើត និងបែកបាក់ឥតឈប់ឈរដោយជម្លោះ និងការសន្យា ឆ្ងាយពីការនាំមកនូវសន្តិភាពបានធ្វើឱ្យមានវិបត្តិនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលជាប្រភពនៃបំណងប្រាថ្នានៃការបង្រួបបង្រួមកម្លាំងត្រីភាគីកាន់តែឆ្ងាយពីសេចកី្តប្រាថ្នាអាចនិយាយថាសម្តេចសីហនុមិនអាចគ្រប់គ្រងបានទៀតទេ។

ទោះបីជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនៃការតស៊ូប្រឆាំងនឹងការគៀបសង្កត់របស់វៀតណាមនៅទីក្រុងគូឡាឡាំពួក្នុងខែមិថុនាឆ្នាំ ១៩៨២ ក៏ដោយ ក៏ក្រុមចម្រុះនៅតែផុយស្រួយវាបង្ហាញពីកម្លាំងដែលព្រះអង្គមិនអាចសង្ឃឹមបាន។ រដ្ឋាភិបាលចម្រុះ(រដ្ឋាភិបាលនៃការផ្សះផ្សា)គឺគ្រាន់តែជាការបំភាន់ដែលរក្សាដោយការពិភាក្សាដ៏អាម៉ាស់របស់ខ្លួនហើយចេះតែអូសពេលវេលាដូចបង្កើនភាពគ្រោះថ្នាក់ទៅវិញទេ។ តាមពិតទៅ ក្នុងតម្លៃនៃកាយវិការនយោបាយដ៏អាក្រក់បំផុត ព្រះមហាក្សត្រខ្មែរចង់លាងជម្រះភាពអាម៉ាស់នៃការបណ្តេញចេញដោយរដ្ឋប្រហាកាលពីឆ្នាំ ១៩៧០ ហើយនឹងមិនឈប់វិលត្រឡប់មកភ្នំពេញវិញនោះទេ គឺសម្រេចព្រះទ័យនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ១៩៩២។  ព្រះអង្គទតឃើញស្មារតីជាតិនិយមដោយការក្លែងបន្លំក្នុងកម្លាំងអ្នកជាតិនិយម សឺន សាន និងខ្មែរក្រហមនាំមកនូវភាពសង្ឃឹមតិចតួច។

សមរភូមិនៅសង្រ្គាមឥណ្ឌូចិនលើកទីបី គឺជាសង្រ្គាមនៃការបង្រ្កាបដែលឥទ្ធិពលរុស្ស៊ី ចិន អាមេរិក និងបារាំងថ្មីៗនេះប៉ះទង្គិចគ្នាដូចដែលយើងបានដឹងស្រាប់ក្រោយឆ្នាំ១៩៧៩។ ចិនបដិសេធវៀតណាមនីយកម្មក្រោមទង់ជាតិសូវៀត សហរដ្ឋអាមេរិកបដិសេធរាល់បក្សកុម្មុយនិស្ត ជាពិសេសខ្មែរក្រហម សូម្បីតែបារាំងក៏បាត់បង់ក្នុងការចងចាំរបស់ខ្លួនហើយចេញមកប្រឆាំងនឹងអរិភាពអូស្ត្រាលី-អាមេរិកាំង។ ពេលនោះមើលទៅអង្គការសហប្រជាជាតិ បន្ទាប់ពីមានការខ្មាស់អៀនក្នុងការលុបបំបាត់ខ្មែរក្រហមនោះ បានចូលរួមយ៉ាងសម្បើមនៅក្នុងសង្គ្រាមដែលខ្ទេចខ្ទាំរបស់កម្ពុជាក្នុងឆ្នាំ ១៩៩១។ ការស្វែងរកសន្តិភាពនៃការបញ្ចប់សង្គ្រាមទើបចាប់ផ្តើមជារូបរាងនៅឆ្នាំ ១៩៩២ដឹកនាំដោយប្រមុខការទូតរដ្ឋបុរសគឺលោកយ៉ាស៊ូស៊ីអាកាស៊ី( Yasushi Akashi)ដែលប្រជាជនកម្ពុជាចងចាំមិនអាចបំភ្លេចបានពីវត្តមានអ៊ុនតាក់គឺទាហានមួកខៀវការពង្រាយកងទ័ពរបស់អង្គការសហប្រជាជាតិ ជាង២០.០០០នាក់ពីខែវិច្ឆិកាឆ្នាំ១៩៩១ដល់ខែវិច្ឆិកាឆ្នាំ១៩៩៣ ក្នុងប្រតិបត្តិការដ៏ធំ បំផុតមួយក្នុងចំណោមប្រតិបត្តិការធំៗជាច្រើនដែលមិនដែលដឹកនាំដោយអង្គការសហ ប្រជាជាតិនិងបង្កើតឱ្យមានសភាពស្ងប់ស្ងាត់តែសម្បកក្រៅមួយ ដែលជួនកាលត្រូវធ្វើ ឱ្យបាក់បែកដោយអំពើហិង្សាខាងនយោបាយថែមទៀត ។ ការបោះឆ្នោតនៅខែខុសភា ឆ្នាំ១៩៩៣ បាននាំទៅដល់ការបង្កើតសភាធម្មនុញ្ញមួយដែលរៀបឱ្យមានរបបរាជាធិបតេយ្យឡើងវិញ។

សម្តេចព្រះ នរោត្តម សីហនុ មាឆ្វេងយល់ថា ប្រព័ន្ធអង្គការសហប្រជាជាតិ មានការរអាក់រអួល បានដាក់សមាជិកនៃក្រុមគ្រួសាររាជវង្សរបស់ព្រះអង្គនៅក្នុងអ្វីដែលគេហៅថា តំណែងបញ្ជាការ។ ការវាយលុករបស់ខ្មែរក្រហមទូទៅដែលអ្នកនិពន្ធភ័យខ្លាចបន្ទាប់ពីការចាកចេញពីកន្លែងមួយនៅរដូវស្លឹកឈើជ្រុះនាឆ្នាំ១៩៩៣ មើលទៅសំណាងល្អមិនបានកើតឡើងទេ ប៉ុន្តែភាពអនាធិបតេយ្យក្នុងប្រទេសកំពុងកើតឡើង។ ពេលនោះអ្នកម្ចាស់សៀវភៅបានសរសេរថា ព្រះសីហនុទន់ខ្សោយផ្តល់ផ្លូវឱ្យបក្សកុម្មុយនិស្តដោយតែងតាំង លោកជា ស៊ីម ជាអនុប្រធាន។ ទាំងនេះនាំឱ្យខ្មែរក្រហមកាន់តែមើលឃើញពីសមរភូមិដោយអាវុធមកសមរភូមិការទូតវិញសួរថា ​តើ​​ខ្មែរក្រហម​នឹង​អនុញ្ញាត​ដែរ​ឬ​ទេ?

ការសន្និដ្ឋាននៃការសិក្សាបែបនេះ ដែលធ្វើឡើងនៅនឹងកន្លែង និងក្នុងពេលដំណាលគ្នានឹងការគិតដែលបង្កហេតុ ត្រូវបានពិពណ៌នាយ៉ាងត្រឹមត្រូវថា ជាពេលភ្លាមៗ។ គ្មានអ្វីច្បាស់លាស់ទេ។ តើ​នយោបាយ​របស់​ព្រះសីហនុ​នឹង​ត្រូវ​បាន​គេ​ឮ​ ឬ​ក៏​ត្រូវ​បាន​គេ​ដក​ចេញ? យើងអាចពឹងផ្អែកលើចេតនា នយោបាយ និងភាពប៉ិនប្រសប់របស់អ្នកនិពន្ធ ដើម្បីបន្តអប់រំយើងអំពីការវិវត្តន៍នៃប្រទេសកម្ពុជាដ៏អកុសលមួយនេះសម្រាប់សៀវភៅនេះ ក៏ដូចសម្រាប់សៀវភៅដែលខ្ញុំសរសេរពីរបបកុម្មុយនិស្តផ្សេងៗនៅអាស៊ី ខ្ញុំបានចាប់ធ្វើតាមរូបមន្តនៃការតែងមួយរបៀបនៅចន្លោះផ្លូវរវាងការនិទានសម្រាប់សារពត៌មានផ្ទាល់ និងការធ្វើសំយោគរបស់ប្រវត្តិវិទូ ។ ដើម្បីរៀបចំកិច្ចការនេះ ខ្ញុំបានប្រមូលផ្តុំអត្ថបទជាច្រើនភាគច្រើនចេញមកពីកាសែតហ្សឺណែវ( Jour- nal De Genève)-ពីឆ្នាំ១៨៨២ដល់១៩៩៣។ អត្ថបទទាំងនេះត្រូវបានប្រមូល ចងក្រងឡើងវិញទៅតាមប្រធានបទនីមួយៗ ប៉ុន្តែដោយគោរពទៅតាមលំដាប់នៃកាលប្បវត្តិទូទៅ៕

​រឿង «​ថៅកែ​ចិត្តចោរ​» បាន​និយាយថា រឿងនេះ​ដ្បិតតែ​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម​កាល​ពីស​ម័​យ​នោះ​ក្ដី តែ​ទិដ្ឋភាព​ទាំងនោះ​នៅតែមាន​មកដល់​បច្ចុប្បន្ន​។ សិស្សបានសិក្សាបាន​អះអាង​ដូច្នេះ ព្រោះ​គ្រួសារ​
របស់លោក ក៏​ធ្លាប់​ទទួលរង​ភាពអយុត្តិធម៌ លើ​ការកាត់ក្ដី​ដែរ​។ ជាក់ស្តែង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ មាន​អំពើពុករលួយ​បែបនេះ​។ ជាក់ស្ដែង​រឿងនេះមាន​អ្នក​ស៊ីសំណូកមាន​តាំង​ពីមុន​រហូតដល់​ពេល
បច្ចុប្បន្ននេះ​។

– ប្រភពរឿងៈ បោះពុម្ពផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តក្រសួងអប់រំឆ្នាំ១៩៨៩។

– ប្រភេទៈ អក្សរសិល្ប៍ទំនើបបែបល្ខោននិយាយ

– ចលនាៈ អក្សរសិល្ប៍ខេមរនិយម

– ឥទ្ធិពលៈ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលពីពួកមូលធននិយមពីព្រោះនៅក្នុងដំណើររឿង អ្នកនិពន្ធបានបង្ហាញឲ្យពួកមូលធននិយមជាអ្នកឈ្នះ។

– កាលកំណត់តែងៈ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលឡើងនៅក្នុងឆ្នាំ១៩៥៦ ជាកម្រងអត្ថបទអក្សរសិល្ប៍ដែលប្រឌិតឡើងនៅទីក្រុងភ្នំពេញ មានលក្ខណៈជាល្ខោននិយាយ។ ខ្លឹមសារនៃរឿងនេះបានយកមកចម្លងដោយនាយកដ្ឋានសិល្បៈនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៨១ បោះពុម្ពផ្សាយដោយវិជ្ជាស្ថានវិទ្យាសាស្រ្តស្រាវជ្រាវក្រសួងអប់រំនៅទីក្រុងភ្នំពេញឆ្នាំ១៩៨៩។

– ប្រធានបទរឿងៈ រឿងនេះនិយាយពីអំពើអយុត្តិធម៌ក្នុងសង្គមខ្មែរ។

– មូលបញ្ហារឿងៈ បើតាមការពិនិត្យទៅតាមសាច់រឿង យើងអាចទាញនូវបញ្ហាដូចតទៅ៖ ទី១ ការកាន់នូវសច្ចធម៌ ចេះសាមគ្គីគ្នារវាងកម្មករទៅនឹងជីវភាពរបស់ខ្លួន។ ទី២ អយុត្តិធម៌ឈ្នះយុត្តិធម៌ដោយសារទឹកលុយ។

សង្ខេបរឿងថៅកែចិត្តចោរ

នៅឆ្នាំ១៩៥៦ មានព្រឹត្តិការណ៍មួយកើតឡើងនៅទីក្រុងភ្នំពេញ គឺលោកថៅកែបានប្រើឲ្យពូហំបើកឡានបុកឡានរបស់អុងប៉ាងហុងលីដោយសន្យាថា ឲ្យលុយ ១០០០០
រៀល។ ក្រោយមកគេឃើញពូហំ និងផានីត កំពុងជជែកគ្នាពីរឿងនេះដោយផានិតបានឲ្យពូហំរត់គេចខ្លួន ប៉ុន្តែពូហំមិនរត់ទេ គឺចាំយកលុយមួយម៉ឺនពីថៅកែសិន ព្រោះត្រូវការយកលុយនេះទៅឲ្យម្តាយធ្វើបុណ្យ និងឲ្យកូនទិញប្រដាប់ប្រដាររៀនសូត្របន្តទៅទៀត។ មួយសន្ទុះក្រោយមកទើបឃើញថៅកែចូលមកដល់ ពូហំក៏សុំលុយពីថៅកែ ថៅកែបែរជាបដិសេធទៅវិញ ហើយឲ្យតែ ២០០រៀល ដោយយកលេសថា គាត់មិនបានប្រើពូហំបើកឡានបុកគេឲ្យស្លាប់នោះទេ។ អ្នកទាំងពីរក៏មានការឈ្លោះប្រកែកប្រណាំងគ្នា តែនៅតែមិនព្រមត្រូវគ្នាទេ ព្រោះថៅកែមិនព្រមឲ្យលុយ ១០០០០រៀលទៅពូហំ។

នៅផ្ទះពូហំឯណេះវិញ មានប៉ូលីសជាច្រើនទៅឡោមព័ទ្ធចាប់ពូហំ ប៉ុន្តែប្រពន្ធគាត់ប្រាប់ថា ប្តីរបស់គាត់មិននៅផ្ទះ៤, ៥ថ្ងៃហើយ។ ពួកក្រុមប៉ូលីសក៏ត្រឡប់ទៅផ្ទះរបស់ថៅកែ ឃើញអ្នកទាំងពីរប្រកែកគ្នា ប៉ូលីសក៏សួរថា “នរណាជាចោរ?” យើងជាក្រុមនគរបាល ប្រាប់មុខចោរមក យើងនឹងចាប់”។ ពេលនោះអ្នកទាំងអស់គ្នាក៏ជ្រួលច្របល់ពូហំបានសារភាពថា គាត់ជាអ្នកបើកឡានបុកឡានរបស់អាហុងលី ប៉ុន្តែនេះគឺដោយសារថៅកែបញ្ជាឲ្យបុកដែរត្រូវតែចាប់ទាំងថៅកែ។ ថៅកែប្រកែកថា ពូហំនិយាយកុហក ពេលនោះមានផានិត គង់ ទ្រី សុខមាន ជួយធ្វើជាសាក្សីឲ្យពូហំ។ ស្រាប់តែថៅកែបានអូសដៃប៉ូលីសទៅខ្សឹបប៉ូលីសក៏ចាប់ពូហំយកទៅក្រសួងនគរបាលដោយទុកឲ្យប្រពន្ធពូហំ
យំសោកបោកប្រាណអាណិតប្តី។ ទីបញ្ចប់មានសុខ គង់ ទ្រី និងផានីតក៏ត្រូវបានថៅកែដេញចេញឈប់ឲ្យធ្វើការងារនៅទីនោះ៕

 មិត្តអ្នកអានប្រហែលជាធ្លាប់អានសៀវភៅជាស្នាដៃរបស់លោក ហ្សៀន ហេស(Jean Hess)ដែលមានចំណងជើងថា«រឿងរ៉ាវរបស់ព្រះអង្គយុគន្ធរ»។ សៀវភៅប្រវត្តិសាស្រ្តនេះត្រូវបានបកប្រែជាខេរមភាសាដោយ ទី ឃាយុ ហើយចុះផ្សាយលើសារព័ត៌មានរស្មីកម្ពុជា។

ព្រះអង្គម្ចាស់ យុគន្ធរ ប្រសូតនៅឆ្នាំ១៨៦០ (ប្រភពខ្លះថា ទ្រង់ប្រសូតនៅឆ្នាំ១៨៥៨) ដំណាលគ្នាជាមួយនឹងកំណើតព្រះនាងព្រហ្មណាន ឬទេពសូដាច័ន្ទ។ ព្រះអង្គបានចម្រើនវ័យក្នុងព្រះបរមរាជវាំងនារាជធានីភ្នំពេញ។ ទ្រង់ជាព្រះរាជបុត្រច្បងរបស់ព្រះបាទនរោត្តម ក្នុងប្រទេសមួយក្រោមការគ្រប់គ្រងត្រួតត្រារបស់បារាំងសេស។ សន្ធិសញ្ញា​ចុះ​ហត្ថលេខា​ឆ្នាំ ១៨៦៣ រវាង​ព្រះបាទ​នរោត្តម និង​ឧត្តមនាវីឯក​បារាំងឌឺឡាក្រង់ឌីញេ De La Grandiere បាន​ធ្វើឡើងដោយដាក់កម្ពុជា​ស្ថិត​ក្រោម​អាណាព្យាបាលបារាំង។ ប៉ុន្តែ សម្តេចព្រះនរោត្តម ទ្រង់បានអះអាងថា ការណ៍នោះឧត្តមនាវីទោ ឌឺឡាក្រង់ឌីញេ បានបង្ខំព្រះអង្គឱ្យឡាយព្រះហត្តលេខាលើសន្ធិសញ្ញានេះ។ ក្នុងកំឡុងឆ្នាំ ១៨៨៤ បារាំងចាប់ផ្តើមខ្វះខាតធនធាន ដើម្បីបន្តធ្វើអាណានិគមលើប្រទេសកម្ពុជា ហើយតាមរយៈកំណែទម្រង់រដ្ឋបាល ពួកគេបានគ្រប់គ្រងធនធានហិរញ្ញប្បទាន ដូចជាពន្ធដារជាដើម។

ពេលនោះព្រះអង្គយុគន្ធរ បានធ្វើការរិះគន់ការគ្រប់គ្រងអាណានិគមបារាំងនៅកម្ពុជា ដោយសារការលេចចេញនូវវណ្ណៈកណ្តាលថ្មីនៅកម្ពុជា ដែលព្រះរាជវង្សានុវង្សភ័យខ្លាចនឹងការដណ្តើមអំណាចពីរាជវង្សនោះ បានផ្ញើអនុស្សរណៈដ៏វែងមួយទៅកាន់នាយករដ្ឋមន្ត្រីបារាំងសេស ដើម្បីយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ និងនៅពេលទ្រង់បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩០០ ទ្រង់បាន​ជួប​អ្នក​កាសែត​ជនជាតិ​បារាំង លោក ហ្សៀន ហឺស(Fean Hess)។ ព្រះអង្គយុគន្ធរ ត្រូវ​បាន​ព្រះមាតា​របស់​ព្រះអង្គ​បញ្ជូន​មក​​នៅ​តែ​មិន​សប្បាយចិត្ត​ចំពោះ​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​ទ្រង់​នៅ​អនុសញ្ញា Thomson ឆ្នាំ ១៨៨៤ ។

លុះនៅថ្ងៃទី ១១ខែកក្កដា ឆ្នាំ ១៨៩៧ ព្រះមហាក្សត្រក៏ត្រូវបានដកហូតប្រាក់ចំណេញពីអាជីវកម្មល្បែងស៊ីសង ហើយព្រះរាជវង្សានុវង្សមានសម្ព័ន្ធភាពជាមួយពួករ៉ាឌីកាល់ប្រឆាំងចក្រពត្តិនិយមបារាំង។ ព្រះអង្គយុគន្ធរ បានក្លាយជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅក្នុងទីក្រុងប៉ារីសប្រទសបារាំង ជាកន្លែងដែលទ្រង់ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីជប់លៀង និងអាហារពេលល្ងាចជាច្រើន ដែលព្រះអង្គបានបង្ហាញពីទស្សនៈរបស់ទ្រង់ចំពោះអាណានិគមនិយមបារាំង។ ពេលនេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជាព្រះរាជកិច្ចបេសកម្មប្រឆាំងមួយរបស់ព្រះអង្គយុគន្ធរ ។ ក្នុងបទសម្ភាសន៍ជាមួយលោក ហឺស ព្រះអង្គយុគន្ធរ បានមានបន្ទូលរិះគន់អំពីអាណាព្យាបាលបារាំង និងការត្រួតត្រាអាណានិគមលើប្រទេសរបស់ទ្រង់ ដែលចុះផ្សាយក្នុងកាសែតឡឺហ្វីការ៉ូ ( Le Figaro ) ហើយអត្ថបទនេះបានផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការនេះ។ ពេលនោះព្រះអង្គយុគន្ធរ ត្រូវ​បាន​បារាំង​សើចចំអក​ថា ​ជា​បុរស​រាង​តូច និង​សម្បុរខ្មៅ (កម្ពស់១៥៨ សង់ទីម៉ែត្រ) មាន​ក្បាល​តូច។

ការចោទប្រកាន់របស់ព្រះអង្គយុគន្ធរ គឺថា អាណាព្យាបាលដែលស្នើសុំដោយសេរី និងផ្តល់សិទ្ធិរបស់កម្ពុជា បានក្លាយជាការគ្រប់គ្រងអាណានិគមបារាំងទាំងស្រុងថា ព្រះនរោត្តម ត្រូវបានបង្ខំឱ្យបោះបង់អំណាចដោយកាំភ្លើងនៅឆ្នាំ ១៨៨៤ ថាព្រះអង្គត្រូវបានបំពានយ៉ាងធ្ងន់ធ្ងរដោយជនជាតិបារាំងម្នាក់ឈ្មោះ ដឺ វើណេវីល ដែលបានរំលោភអំណាច។ ម្ចាស់ក្សត្រីរបស់ព្រះអង្គ តែងតែយកព្រះទ័យទុកដាក់ចំពោះប្រជារាស្រ្ដរបស់ខ្លួន” ហើយថា កម្ពុជា បានក្លាយទៅជាទាសករក្នុងភាពស្រពេចស្រពិលរបស់អ្នកគ្រប់គ្រង (បារាំង)។ ក្នុងលិខិតផ្ញើជូនលោក ឡឺ ហ្វីការ៉ូ លោក យក់ ថឺន បានមានប្រសាសន៍ថា ជនជាតិបារាំងមានពីរប្រភេទ គឺជនជាតិបារាំងនៅទីក្រុងមេត្រូប៉ូលីតាន់ ប្រទេសបារាំង និងពួកនៅក្នុងអាណានិគម ដែលបារាំងមិនដឹងអ្វីទាំងអស់អំពីជនជាតិខ្មែរ ហើយជឿថា យើងជាអ្នកព្រៃផ្សៃ គ្មានអរិយធម៌ ប៉ុន្តែគ្រួសារខ្ញុំគ្រប់គ្រងនគររាប់ពាន់ឆ្នាំ ការងារនោះមិនគួរជាទោសបាបទេ ដែលព្រះពុទ្ធសាសនាបានធ្វើឱ្យព្រះមហាក្សត្រជាបិតារបស់ប្រជាជន និងប្រជាជនកម្ពុជាបង្កើតជាគ្រួសារតែមួយថា«យើងមានរបស់យើង»។

អាជ្ញាធរបារាំងបានបញ្ជាឱ្យរាជបុត្រខ្សែនរោត្តមឱ្យយាងមកកម្ពុជាវិញ ប៉ុន្តែដោយខ្លាចគេចាប់ខ្លួន ទ្រង់បានធ្វើដំណើរទៅប្រទេសថៃតាមរយៈអាល់ហ្សេរី ហើយបន្ទាប់ពីត្រូវបានបារាំងបណ្តេញចេញនៅឆ្នាំ ១៩០០ ។ ព្រះអង្គយុគន្ធរ បានរស់នៅនិរទេសនៅទីក្រុងបាងកកពីឆ្នាំ ១៩១៣ រហូតដល់ ការសោយទិវង្គតនៅឆ្នាំ១៩៣៤។ ព្រះអង្គយុគន្ធរ បានយក SMS Prinz Heinrich នៅថ្ងៃទី ២៦ ខែតុលាឆ្នាំ១៩០០ ហើយឈប់នៅសិង្ហបុរី។ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩០១ ព្រះបាទនរោត្តម ទ្រង់បានយាង្គព្រះអង្គត្រឡប់មកកម្ពុជាវិញ។ នៅឆ្នាំ១៩២៦ អគ្គទេសាភិបាលបានផ្តល់ប្រាក់សោធនតូចមួយដល់ទ្រង់ផងដែរ។ ព្រះបាទនរោត្ដមមានព្រះទ័យសោកស្ដាយចំពោះអ្វីដែលបានកើតឡើងចំពោះព្រះអង្គយុគន្ធរ។

មុន​ព្រះអង្គ​សោយ​ទិវង្គត​នៅ​ឆ្នាំ​១៩០៤ ព្រះបាទ​នរោត្ដម​បាន​តែងតាំង​ព្រះរាជ​បុត្រ​របស់​ព្រះអង្គ​គឺ​ព្រះអង្គយុគន្ធរ ជា​អ្នក​ស្នង​មរតក។ ប៉ុន្តែ​ អគ្គទេសាភិបាល ឌូមឺរ បាន​គំរាម​ទម្លាក់​ព្រះអង្គ ហើយ​ទោះ​បី​ជា​ជូរចត់ និង​ខក​ចិត្ត​នឹងទ្រង់ស៊ីសុវត្តិ​ក៏​ដោយ ក៏​ព្រះអង្គ​បាន​តាំង​ព្រះអង្គ​ឡើង​ស្នង​រាជ្យ។ ចង់អានខ្លឹមទាំងស្រុងសូមរកសៀវភៅ«រឿងរ៉ាវព្រះអង្គយុគន្ធរ»៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព