ថ្ងៃនេះភូមិអ្នកនិពន្ធនៃសារព័ត៌មាន អាម៉ាហ្សាឌៀ អេឌូខេសិន (Amazadia Education) បានបង្ហាញពីកវីស្រ្តីម្នាក់ឈ្មោះថា កាលីដាសា(Kalidasa)មានទេពកោសល្សសរសេរកំណាព្យចាប់ពីសតវត្សរ៍ទី៣ ហើយចាប់ផ្តើមល្បីសុះសាយនៅសតវត្សរ៍ទី៨។ កាលីដាសា មិនរៀបការស្វាមីទេ ដែលគេនិយមហៅថា កញ្ញាកាលីដាសា។ នាងមានស្នាដៃដ៏អស្ចារ្យចំនួន ៥ ដែលជា
ភាសាសំស្ក្រឹតបុរាណ។ សូមបញ្ជាក់ថា រចនាប័ទ្មបុរាណ នៃការសរសេរកំណាព្យគឺមានភាព
ស្មុគ្រស្មាញណាស់ លេងជាមួយគន្លឹះពាក្យ ដកស្រង់ពាក្យ ហើយជារឿយៗយកទម្រង់នៃល្ខោន
អូប៉េរ៉ា ។
កញ្ញា កាលីដាសា (កើតនៅហិម៉ាឡៃយ៉ាប្រហែលក្នុងឆ្នាំ៤៥០-៦០០ កំឡុងរាជវង្ស Gupta) គឺជាអ្នកនិពន្ធ និងជាកវីដ៏អស្ចារ្យម្នាក់ដែលមានឋានៈស្មើនឹង Shakespeare នៅក្នុងចក្រភព
អង់គ្លេស។ រយៈពេលច្រើនសតវត្សបន្តមកទៀត ភាពល្បីល្បាញសម្រាប់ខ្សែកំណាព្យសំស្ក្រឹតបុរាណចំនួន៣ មានរហ័សនាមថា នេះគឺជាកវីពោធិសត្វដែលបានសរសេរអំពីមហាយានភ្ញាក់
នៃជំនឿ ។
រឿងព្រេងនិទានបានថ្លែងអំពីរឿងរ៉ាងផ្ទាល់ខ្លួនជាក្មេងកំព្រាម្នាក់មានអាយុ ៦ ឆ្នាំ។ ជាភ័ព្វសំណាងល្អក្មេងស្រីរូបនោះបានជួបអ្នកគង្វាលគោម្នាក់ ហើយបានរើសទៅចិញ្ចឹម។ គ្រួសារអ្នកគង្វាលគោ គឺប្រពន្ធគាត់ស្អាតទោះបីជាគាត់មិនមានការអប់រំក៏ដោយដោយសារតែរូបរាងដ៏ស្រស់សោភារបស់កាលីដាសា ដោយពេញចិត្តនៅបំរើភរិយាបុរសគង្វាលគោ។ នាងកាលីដាសាចាប់ផ្តើមសរសេរកំណាព្យល្អ និងពិរោះពន់ពេកទើបភរិយាអ្នកគង្វាលលើកដៃបួងសួងបន់ស្រន់ទាំងយប់ទាំងថ្ងៃថា សូបឱ្យនាងអ្នកបំរើព្រះ ឬមានឈ្មោះកាលីដាសា មានន័យថា អ្នកបម្រើព្រះកាលី។ ភាពល្បីល្បាញនៅចុងបញ្ចប់នៃជីវិតរបស់កាលីដាសា ត្រូវបានគេសម្លាប់បំបិទមាត់ដោយកវីនារីម្នាក់ ដែលមានចិត្តច្រណែននឹងទេពកោសល្យរបស់គាត់នៅក្នុងការប្រកួតប្រជែងកំណាព្យ។
លក្ខណៈអំណោយផលធម្មជាតិ នាងកាលីសាដា រស់នៅក្នុងតំបន់អ៊ូចេន ជាតំបន់មួយមានទេសភាពដងភ្នំជួរភ្នំគឺជាផ្ទាំងទស្សនីយភាព សម្រាប់បង្កើតបរិយាកាសតែងកំណាព្យ។ ក្រោយ
មកដោយ សារកំណាព្យមានន័យល្អពេកគេថា ជោគវាសនានាងចាត់ចែងដោយព្រះ
អាទិទេព។ តាមរយៈកំណាព្យនេះហើយ ទើបមានវិចិត្រករយកទៅគូរនៅតាមជញ្ជាំងបានចាត់ចែងដោយព្រះបាទវិករាមាត្យ ជាទឹកដីដ៏វិសុទ្ធ ដែលពីមុនជាកន្លែងសោយរាជ្យរបស់ព្រះ
បាទអសោក (ហៅម្យ៉ាងទៀតថា The Terrible ពីស្តេចអាក្រក់ ដែលបានទម្លាក់កាំបិត ដើម្បីក្លាយជាព្រះពុទ្ធ!។
ការសិក្សារកឃើញថា មានស្នាដៃល្ខោនចំនួន៣រឿង ត្រូវបានគេប្រមូលចងក្រងរក្សាទុកព្រោះ
វាជារបស់ស្រ្តីម្នាក់ដោយបានបន្សល់ទុកនូវកំណាព្យទំនុកច្រៀងដ៏ស្រស់ស្អាតនៅក្នុងការប្រមូល ដោយ Meghaquyta-Cloud Messenger និងការប្រមូល Rtusamhara-The expositions of the seasons)។
លោកArthur W. Ryderនៅ Berkeley រដ្ឋ California បានបកប្រែពីភាសាសំស្ក្រិតទៅ
ជាភាសាអង់គ្លេសជាច្រើនភាគនៅចន្លោះពីឆ្នាំ១៩១២ ដល់ ឆ្នាំ១៩១៤ ដែលជាស្នាដៃកាលីដាសា។ កំណាព្យរបស់នាងត្រូវបានបកប្រែដំបូងជាភាសាអង់គ្លេស ហើយបន្ទាប់មកទៅជាភាសាអាឡឺម៉ង់ ដែលមានឥទ្ធិពលលើអ្នកនិពន្ធ និងវិចិត្រករអឺរ៉ុបជាច្រើនរួមទាំងរឿង Goethe និងរឿងភាគសម័យទំនើប។
ការបកប្រែដកស្រង់ចេញពីឃ្លាមួយចំនួននៃកំណាព្យរបស់កាលីដាសា ៖
ទឹកភ្នែកពីរបីដំណក់ស្រក់តាមរោមភ្នែកកោងរបស់នាងបន្ទាប់មកធ្លាក់មកលើបបូរមាត់របស់នាង
បន្ទាប់មកធ្លាក់ លើក្បាលសុដន់របស់នាងទីបំផុតពីរបីដំណក់បានទៅដល់គោលដៅរបស់ពួកគេ
សម្រាកនៅផ្ចិតគុជនៃពោះរបស់នាង។ស្រីក្រមុំប្រៀបប្រដូចបុប្ផា ដែលគ្មាននរណាម្នាក់ហានឈោងកាច់នាងប្រៀបបាននឹងមែកឈើមាសជាទីគយគន់របស់មនុស្សប្រុសទូទៅ។
-តើមនុស្សប្រុសដែលមានចរិតល្អឥតខ្ចោះនៅស្ថានសួគ៌
និងផែនដីអាចរកឃើញដោយរបៀបណា?។
-ក្មេងស្រីវ័យមិនធ្លាប់រួមភេទម្តងសោះ តែដឹងទាំងអស់
ពីការមានផ្ទៃពោះ៕
យោងតាមលោក ខាន ថាន់ អ្នកគ្រប់គ្រងកម្មវិធីនៃបណ្ណាល័យចល័តរបស់អង្គការស៊ីប៉ាលើកឡើងថា «ប្រជាជនក្នុងតំបន់គោលដៅស្វែងយល់អំពីប្រធានបទជាច្រើនដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ជីវភាពរស់នៅរបស់ពួកគេ»។
សារព័ត៌មាន Carennews ជាភាសាបារាំងបានរៀបរាប់សរសេរថា«បណ្ណាល័យរ៉ឺម៉កកង់បី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ដើម្បីទៅដល់អ្នករស់នៅក្នុងតំបន់អនាធិបតេយ្យចំនួន៧ ទីតាំងក្នុងរាជធានីភ្នំពេញ ដែលមិនងាយស្រួលធ្វើដំណើរដោយរថយន្ត។ បណ្ណាល័យចល័តនេះ រួមគ្នាបង្កើតដោយសមាគមស៊ីប៉ាក្នុងភាពជាដៃគូជាមួយ Planète Enfants& Developpement និងអង្គការពីរផ្សេងទៀត។
រ៉ឺម៉កកង់បី ឬហៅថា តុកតុក បានផ្ទុកដោយសៀវភៅអាន និងហ្គេម បណ្ណារក្ស និងជំនួយការរបស់គាត់ចេញទៅជួបក្មេងៗ និងក្រុមគ្រួសាររបស់ពួកគេក្នុងសហគមដោយផ្ទាល់។ ពួកគេបានបង្កើតនៅកន្លែងដែលមានជម្រក (ជាឧទាហរណ៍មជ្ឈមណ្ឌលសង្គម) ហើយប្រមូលកុមារពី២០នាក់ទៅ ៤០នាក់ ដើម្បីចែកសៀវភៅអានតាមការចូលចិត្តរបស់ពួកគេ។
អង្គការស៊ីប៉ាបានបើកបណ្ណាល័យចល័តបណ្តែតទឹក(កាណូត)ផងដែរនៅខែមករា ឆ្នាំ២០២៤ នៅ
ឃុំផាត់សណ្តាយ ខេត្តកំពង់ធំ។ គោលបំណង គឺលើកទឹកចិត្តអ្នករស់នៅលើទឹកបឹងទន្លេសាបទទួលនូវចំណេះដឹងពីការអាសៀវភៅ ដែលមានប្រធានបទចម្រុះ។ គម្រោងនេះធ្វើឡើងតាមការផ្តួចផ្តើមគំនិតដំបូងដ៏ជោគជ័យនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ភូមិអ្នកនិពន្ធនៃសារព័ត៌មាន អាម៉ាហ្សាឌៀ អេឌូខេសិន (Amazadia Education) យល់ឃើញថា តាមរយៈគម្រោងបណ្ណាល័យចល័តរបស់អង្គការនានានៅកម្ពុជា សង្ឃឹមថាមនុកុមារខ្មែរកាន់តែច្រើន
នឹងទទួលយកទម្លាប់អានដ៏ល្អ និងឈានទៅរកបង្កើតនូវវប្បធម៌អំណានជាអចិន្ទ្រៃយ៍នៅព្រះរាជាណាចក្រកម្ពុជា។
កន្លងមកអង្គការស៊ីប៉ាបានសម្ពោធបណ្ណាល័យចល័តដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០២០ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ បណ្ណាល័យចល័តនេះ មានសៀវភៅចន្លោះពី៥០០ ទៅ៣០០០ ក្បាលលើប្រធានបទផ្សេងៗគ្នា សម្រាប់កុមារ និងមនុស្សពេញវ័យ។ ពួកគេអាចអានសៀវភៅនៅបណ្ណាល័យ ឬយកវាទៅផ្ទះរហូតដល់មួយសប្តាហ៍។
បច្ចុប្បន្ននេះ អង្គការស៊ីប៉ា មានបណ្ណាល័យចល័តសរុបជាង១០ទីតាំងរួមមាន បណ្ណាល័យលើរថយន្ត ដឹកទំនិញចំនួន៩គ្រឿង រ៉ឺម៉កម៉ូតូកង់បី ទូក និងម៉ូតូមួយគ្រឿង។ បណ្ណាល័យចល័តទាំងនោះបាន ធ្វើដំណើរទៅកាន់១០៦ គោលដៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៧ ហើយពលរដ្ឋកម្ពុជាជាង ១៧០០០នាក់បានទទួលអត្ថប្រយោជន៍ពីសេវាកម្មសង្គមនេះ៕
ភូមិអ្នកនិពន្ធបានរកឃើញកេរដំណែលថ្មីរបស់ព្រះបរមរតនកោដ្ឋដែលពិតជាសកិ្តសម ដែលមានរហ័ស្សនាមថា ព្រះបរមរតនកោដ្ឋជាបិតា អក្សរសាស្រ្តជាតិ បិតាសិល្បៈ ។
ចំពោះវិស័យសិល្បៈវិញគឺនៅចន្លោះឆ្នាំ ១៩៤០ដល់ដើមទសវត្សរ៍ឆ្នាំ ១៩៧០ អង្គសម្តេចឪបាននិពន្ធបទចម្រៀងចំនួន ៤៨ បទ ក្នុងនោះដែលសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ទ្រង់ក៏បាននិពន្ធទំនុកច្រៀងផងដែរ។ ស្នាព្រះហស្តរាជនិពន្ធទាំងនេះត្រូវបានបោះពុម្ពឡើងវិញម្តងហើយម្តងទៀត និងចេញម្តងទៀត ដោយវង់តន្រ្តីអន្តរជាតិ ដូចជាវង់តន្រ្តី Rundfunk-Tanzor នៃ Leipzig (ប្រទេសអាល្លឺម៉ង់); The Villar Symphonette of Manila (ហ្វីលីពីន); វង់តន្រ្តីនារី Mansudae នៃទីក្រុងព្យុងយ៉ាង (កូរ៉េខាងជើង) និងក៏ជាក្រុម Filarmonie នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងរាជធានីភ្នំពេញផងដែរ៕
ខាងក្រោមនេះជាចំណងជើងសៀវភៅទាំង ១១ ជាភាសាបារាំងនិងអង់គ្គេស។
1-Prisonnier des Khmers Rouges Paperback – November 5, 1986
2-My War with the CIA: The Memoirs of Prince Norodom Sihanouk
3-WAR AND HOPE: THE CASE FOR CAM
4-Souvenirs doux et amers (French Edition)
5-Chroniques de guerre et d’espoir (French Edition)
6-My War With the C.I.A.
7-Sihanouk Reminisces: World Leaders I Have Known by Prince Norodom; Krisher, Bernard Sihanouk
8-Shadow Over Angkor. Volume One: Memoirs of His Majesty King Norodom Sihanouk of Cambodia.
9-KAMBODSCHA Paperback
10-Statements by Prince Norodom Sihanouk, 1965-1973
11-Sihanouk: Prince of Light, Prince of Darkness
ចំពោះគំរោងនៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលហៅកាត់ថា CLV-DTA នេះ បានចាប់កំណើតតាំងពីឆ្នាំ ១៩៩៩ មកម៉្លេះ បើគិតមកដល់បច្ចុប្បន្នវាមានរយៈពេលជាង ២៥ មកហើយ ដែលបច្ចុប្បន្នដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងអណត្តិថ្មី ក្នុងន័យបន្តបេសកម្មជាតិពីសម័យសង្គមរាស្រ្តនិយម។
ថ្នាក់ដឹកនាំ និងសមាជិកសមាគមបានចូលរួមដាំកូនឈើនៅស្តូបអូរស្វាយ និងជាកម្មសិក្សាបានចុះដល់បង្គោលព្រំដែន ច្រកទ្វារទ្វេភាគី និងច្រកទ្វារអន្តរជាតិ ក្នុងភូមិសាស្រ្តស្រុកបុរីអូរស្វាយសែនជ័យនៃ ខេត្តស្ទឹងត្រែង ស្រុកអូរយ៉ាដាវនៃខេត្តរតនគិរី និងស្រុកអូររាំងនៃខេត្តមណ្ឌលគិរី និងវិមានអនុស្សាវរីយ៍២ធ្នូ
ស្រុកស្នួលខេត្តក្រចេះ។
ស្តូបអនុសាវរីយ៍ ដែលក្រៀមក្រំត្រូវបានគេបំភេចចោលអស់រយៈពេល ៦២ ឆ្នាំមកហើយនោះ កំពុងតែលួចញញឹមដោយកី្តសង្ឃឹមឡើងវិញបន្ទាប់សមាគមអ្នកនិពន្ធខ្មែរបានទៅកូនឈើនៅខាងមុខស្តូបក៏ដូចរំឭកឡើងវិញនូវជីវប្រវត្តិព្រះបរមរត្នកោដ្ឋនិងសមាគមអ្នកនិពន្ធខ្មែរដែលធ្លាប់តែមានកិត្យានុភាពក្នុងសម័យសង្គមរាស្រ្តនិយម។
សូមរំឭកផងដែរថា អនុស្សាវរីយ៍បុរីអូរស្វាយនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៣ដល់ឆ្នាំ១៩៦៧ ក្រោមស្នាព្រះហស្ដព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបំណងការពារបូរណភាពទឹកដីនាភាគខាងជើងជាប់នឹងប្រទេសឡាវ ក្នុងនោះមានមុខ៤បែរមុខទៅកាន់ទិសធំៗទាំង៤ រំលេចនូវព្រះឆាយាលក្ខណ៍ក្នុងវេលាដែលព្រះអង្គឡើងគ្រងព្រះបរមសិរីរាជសម្បត្តិលើកទី១ ព្រះរាជសកម្មភាពនៃការបំពេញព្រះរាជបូជនីយកិច្ចកសាងហេដ្ឋារចនាសម្ពន្ធនៅបុរីអូរស្វាយនេះស្រាប់ ព្រះរាជសកម្មភាពកីឡាជាដើម។
ព្រះបរមរតនកោដ្ឋ គឺព្រះអង្គមានគោលនយោបាយបែងចែកដីធ្លីជូនប្រជាជនដែលស្ម័គ្រចិត្តមករស់នៅលើតំបន់នោះ និងបានបង្កើតជាតំបន់និគមជន ឬទីប្រជុំជនធំមួយហៅថា «បុរីអូរស្វាយ»។ ទន្ទឹមនឹងនោះ ព្រះអង្គក៏បានរៀបចំកសាងប្រព័ន្ធហេដ្ឋរចនាសម្ពន្ធ ពិសេសគឺបានបង្កើតជា «សួនច្បារ» និងស្ដូបអនុស្សាវរីយ៍នេះបង្ហាញពីការយកទឹកព្រះទ័យចំពោះការកសាងព្រំដែន។ ប៉ុន្តែគោលនយោបាយនោះត្រូវបានបាត់បង់វិញដោយសារប្រទេសកម្ពុជាជួបបញ្ហាសង្គ្រាមចាប់ពីឆ្នាំ១៩៧០ ការកសាងទីប្រជុំជនដ៏សំខាន់នោះក៏ត្រូវអាក់
ខានវិញ៕
លោក បែកណាតហ្វីលីពគ្រូលីយេ(Bernard-Philippe Groslier )កើតថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩២៦ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា ហើយបានទទួលមរណៈភាពថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៨៦ នៅទីក្រទីក្រុងប៉ារីស។ លោកជាបុរាណវិទូជនជាតិបារាំង អ្នកឯកទេសខាងសិល្បៈខ្មែរ និងជានាយកស្រាវជ្រាវនៅមជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ(CNRS) ។
លោកជាកូនប្រុសបង្កើតរបស់ លោក ហ្សក គ្រូលីយេ(George Groslier)គឺជាជើងឯកវាយកូនបាល់ Suzanne Poujade ។ កិច្ចការដែលលោកគ្រូលីយេធ្វើនេះ គឺទទួលមរតកពីឪពុករបស់គាត់ឈ្មោះ ហ្សក គ្រូលីយេ នូវចំណេះដឹងច្បាស់លាស់ផ្នែកបុរាណវិទ្យា និងសិល្បៈអាស៊ី ជាពិសេសសិល្បៈខ្មែរ គាត់ចាប់ផ្តើមចូលរួមក្នុងកិច្ចការបុរាណវិទ្យា និងការអភិរក្សតំបន់
ប្រវត្តិសាស្ត្រអង្គរ។
លោក បែកណាត ហ្វីលីព គ្រូលីយេ បានក្លាយខ្លួនជានាយកផ្នែកសិល្បៈ និងជាអ្នកថែរក្សានៅសារមន្ទីរជាតិកម្ពុជាជាការទទួលដំណែងបន្តពីឪពុករបស់គាត់នៅក្នុងមុខតំណែងនេះនៅសារមន្ទីរត្រូវបានឪពុកលោកបានបង្កើតនៅឆ្នាំ១៩១៨។ លោក គ្រូលីយេ បានក្លាយជាអ្នកថែរក្សាតំបន់អង្គរដែលតែងតាំងដោយសាលាបារាំងចុងបូព៌ា ហើយរូបលោកក៏បានក្លាយជាសមាជិកម្នាក់បន្តពីលោក ហេនរី ម៉ាកសែល(Henei Marchal)ជាអ្នកអភិរក្សទីពីរនៃអង្គរ ដែលបានត្រឡប់មកបម្រើជាច្រើនដង បន្ទាប់ពីហ្សៀនកូមម៉ៃលើ (Jeam Commaille)(១៨៦៨-១៩១៦) អ្នកអភិរក្សទីមួយ។ លោកគ្រូលីយេបានក្លាយជាអ្នកអភិរក្សទីបួនក្នុងនោះក៏ត្រូវរាប់បញ្ចូលលោកហ្សកត្រូវើ(George Trouve)ម្នាក់ទៀត។
លោកបានសម្របសម្រួលការស្ដាររមណីយដ្ឋានអង្គរនៅចន្លោះសម័យក្រោយសង្គ្រាម និងការចូលកាន់កាប់អំណាចដោយខ្មែរក្រហមពីឆ្នាំ ១៩៧៥ អស់រយៈពេល ១៥ ឆ្នាំ។ លោកត្រូវបានគេចងចាំយ៉ាងល្អបំផុតចំពោះការងារថែរក្សានៅអង្គរគឺជាឥស្សរជនទី៤។
ភូមិអ្នកនិពន្ធសូមរំឮកមិត្តអ្នកអានថា លោក គ្រូលីយេ ជាកូនប្រុសស្ថាបនិកសារមន្ទីរជាតិកម្ពុជា នៅក្នុងសម័យអាណានិគមនិយមបារាំង ហើយវណ្ណកម្មរបស់លោកគឺបុរសនិងថ្មអង្គរ(Angkor Hommes et Pierres)(Paris,១៩៦៨) នៅតែជាឯកសារយោងដ៏សំខាន់សម្រាប់អ្នកស្រាវជ្រាវអង្គរ។ លោកក៏បានរួមចំណែកសរសេរអក្សរកាត់មួយចំនួនលើសិលាចារឹកខ្មែរ ចម្លាក់ និងសំណល់ស្ថាបត្យកម្ម។ លោក គ្រូលីយេ ក៏ជាអ្នកត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍន៍វិធីសាស្រ្តអង្គររួមទាំង (ទីក្រុងធារាសាស្ត្រ )សិក្សាប្រព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងទឹក។
លោកមានជំនឿយ៉ាងមុតមាំថា អនាគតនៃការអភិរក្ស និងស្រាវជ្រាវអង្គរនឹងក្លាយជាបេសកកម្មរបស់ប្រជាជនកម្ពុជា។ នៅក្នុងការបង្រៀនដែលផ្តល់ឱ្យនៅសាកលវិទ្យាល័យ Sorbonne ក្នុង ឆ្នាំ ១៩៨៤គាត់បានបង្ហាញពីអ្វីដែលគាត់បានគិតជាយូរមកហើយថា «វាច្បាស់ណាស់ថា យើងមានវិធីមួយ មិនមែនដោយចេតនាទេ ប៉ុន្តែជាក់ស្តែង គឺយើង(បារាំង)បានដកហូតខ្មែរពីអតីតកាលរបស់ពួកគេ។ ពួកគេមិនមែនជាចៅហ្វាយនាយទៀតទេ ខ្ញុំនៅតែចំណាយពេលម្ភៃឆ្នាំនៃជីវិតរបស់ខ្ញុំនៅអង្គរ ហើយអារម្មណ៍របស់ខ្ញុំតែងតែមានភាពស្រពិចស្រពិល វាច្បាស់ណាស់ថារយៈពេល៧៥ ឆ្នាំ ក្រោមអំណាចបរទេស រួមទាំងប្រាជ្ញាជនបរទេស ហើយខ្ញុំជាអ្នករក្សាចុងក្រោយបំផុតដែរ។ សូមជនជាតិខ្មែរចូលរួមរក្សាអង្គរបន្តពីខ្ញុំឱ្យដូចខ្ញុំស្រឡាញ់ទឹកដីអង្គរយ៉ាងដូច្នោះដែរ»៕
ការឈឺចាប់ជំរុញឱ្យលោកមកចូលរួមជាមួយតុលាការដើម្បីបង្ហាញភត្តុតាងកាត់ក្តីមេដឹកនាំខ្មែរក្រហមបានប្រព្រឹត្តទៅយ៉ាងសកម្ម ហើយសៀវភៅរបស់លោក ពិនយ៉ាថៃ ដែលបោះពុម្ពផ្សាយជាខេមរៈភាសា ចំនួនបីលើក សរុបបាន ១០២០០ ក្បាលនោះ នឹងលាតត្រដាងយ៉ាងលំអិត នូវឧក្រិដ្ឋកម្មនៃអង្គការបដិវត្តន៍មកលើប្រជាជាតិ និងប្រជាជនខ្មែរយើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ប៉ុន្តែកម្រងអនុស្សាវរីយ៍ដំបូងបង្អស់គឺ Stay Alive, My Son និពន្ធដោយវិស្វករខ្មែរពិន យ៉ាថា ។ ក្រៅពីទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកចំពោះសោកនាដកម្មដែលប្រជាជាតិរបស់គាត់រងទុក្ខនោះ មានហេតុផលដ៏គួរឱ្យសោកសៅមួយទៀតសម្រាប់ការសរសេរសៀវភៅនេះ៖ យ៉ាថៃសង្ឃឹមថា នឹងស្វែងរកកូនប្រុសដែលបាត់របស់គាត់។
រឿង«ជីវិតកូនថ្លៃកូនត្រូវតែរស់» បានបោះពុម្ពផ្សាយក្នុងឆ្នាំ ១៩៧៨ នៅប្រទេសអង់គ្លេសនិងនៅសហរដ្ឋអាមេរិច ហើយបានទទួលការវិនិច្ឆ័យល្អជាច្រើនណាស់អំពីអ្នកអាន។ រឿងនេះមានលក្ខណៈជាការនិទានច្រើនជាង ការបង្ហាញភស្តុតាង ដោយគេរៀបរាប់លំអិតនូវចរិត សន្តានចិត្តមនោសញ្ចេតនារបស់មនុស្សម្នាក់ៗក្នុងសោកនាដកម្មផ្ទាល់ៗខ្លួន ព្រមទាំងលក្ខណៈអមនុស្សធម៌នៃរបបខ្មែរក្រហមផង។ សំណៅចាស់នៃ សៀវភៅនេះ បានត្រូវបោះពុម្ពជាថ្មី ដោយអ្នកនិពន្ធ បានបន្ថែមនូវចំណុចខ្លះ ថែមទៀត ដើម្បីតំរូវតាមបច្ចុប្បន្នភាព ប៉ុន្តែជំរៅសាច់រឿង ដែលអ្នកនិពន្ធបានបង្ហាញ តាមរយៈខ្សែជីវិតខ្លួនក្នុងរឿងទាំងពីរនេះគឺសភាពសាហាវយង់ឃ្នង និងការភ័យរន្ធត់គ្រប់ពេលវេលានៃដង្ហើមចេញចូលរបស់អ្នកទេសខ្មែរក្រហម។
ទឹកនេត្រាលោក ពិន យ៉ាថៃ បានបង្ហូរចេញមកគឺនៅខែ មេសា ១៩៧៥ យ៉ាថៃ ដែលមានសមាជិកក្រុមគ្រួសារចំនួន១៨នាក់ មនុស្សចាស់ជរា បីនាក់ មនុស្សធំប្រាំបីនាក់និងក្មេងប្រាំពីរនាក់ ត្រូវគេបង្ខំឱ្យចេញពីក្រុងភ្នំពេញជាមួយប្រជាជនទាំងអស់ ចំនួនប្រហែលពីរលាននាក់ ដើម្បីទៅកាន់តំបន់នៃជីវភាពថ្មី ក្នុងឋានៈជាកម្មករកសិកម្មអត់ប្រាក់បំណាច់។ ការជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជននានាទូទាំងប្រទេស ជាចំណុចគន្លឹះធំមួយ ក្នុងនយោបាយខ្មែរក្រហម។ មេដឹកនាំពួកនេះ បានអួតខ្លាំងណាស់ថា«ការជម្លៀសប្រជាជនហ្នឹង ជាព្រឹត្តិការណ៍លើកទីមួយ ពុំដែលកើតមានក្នុងប្រវត្តិបដិវត្តន៍ក្នុងលោកនេះទេ»។
ជាការពិតមែន ក្នុងរយៈពេលពីរឆ្នាំបន្ទាប់មកកម្ពុជាបានក្លាយជា ស្រែគុកមួយ ដ៏ធំធេង។ ក្រុមគ្រួសារ ពិន យ៉ាថៃ បានខិតខំនៅរស់ជួបជុំគ្នាជានិច្ច ក្នុងការផ្លាស់ប្តូរទីកន្លែងពីភូមិមួយ ទៅភូមិមួយទៀត រហូតធ្លាក់ដល់តំបន់ព្រៃភ្នំ ក្នុងផ្នែកពាយ័ព្យនៃខេត្តពោធិ៍សាត់ ដែលជាកន្លែងចាញ់បំផុត និងនៅក្រោមការត្រួតត្រា នៃពួកកម្មាភិបាលខ្មែរក្រហមដ៏មហាព្រៃផ្សៃ។ នៅទីនោះ គ្មាននរណាម្នាក់ក្នុងគ្រួសារពិន យ៉ាថៃ បានទទួលចំណី អាហារគ្រប់គ្រាន់ទេ។ ផ្ទុយទៅវិញ គេត្រូវធ្វើការធ្ងន់ៗ ហើយត្រូវធ្លាក់ខ្លួនឈឺរីងរៃ គ្រប់គ្នាទាំងអស់។ នៅដើមឆ្នាំ ១៩៧៧ សមាជិកគ្រួសារហ្នឹង ភាគច្រើនត្រូវស្លាប់បង់ជីវិត យ៉ាងវេទនាបំផុត។ ក្នុងពេលនោះដែរ ពិន យ៉ាថៃ ត្រូវជាប់ចោទថា ជាអ្នកនាយទុននិយម នៅក្នុងអតីតកាល ដោយមានបុរសម្នាក់ ដែលធ្លាប់ស្គាល់គេ ពីជំនាន់មុន។ ដោយខ្លាចគេចាប់ខ្លួន យកទៅពិឃាដ ពិន យ៉ាថៃ បានសំរេចចិត្តរត់កាត់ព្រៃភ្នំ តម្រង់ទៅស្រុកថៃ ជាមួយភរិយា បន្ទាប់ពីបានបន្ទុកបណ្តាក់កូនអាយុ ៦ឆ្នាំ ឈ្មោះ ណាវ៉ាត់ ឱ្យស្ត្រីម្នាក់ជួយថែរក្សា។ ពិន យ៉ាថៃ បានរត់គេចខ្លួន មកដល់ស្រុកថៃ ប៉ុន្តែភរិយាបានបាត់ខ្លួន ក្នុងពេល មានភ្លើងឆេះឆាបក្នុងព្រៃ។ ហេតុដូចនេះ ក្នុងគ្រួសារធំនោះ គេនៅមានសមាជិតតែមួយទៀតដែលអាចនៅរស់គឺណាវ៉ាត់។
យ៉ាងណាមិញ នេះជាសេចក្តីសង្ឃឹមរបស់ ពិន យ៉ាថៃ គឺពីមួយឆ្នាំមុន(១៩៧៦) ឪពុក របស់គាត់ ដែលធ្លាក់ខ្លួនឈឺណាស់ខ្លាំងទៅហើយ ក៏បានខំផ្តាំជំរុញគាត់ថា”ជីវិតកូនថ្លៃ កូនត្រូវតែរស់តទៅទៀត”។ គឺពាក្យដដែលនេះហើយដែល ពិន យ៉ាថៃ បានផ្តាំទូន្មានណាវ៉ាត់ ជាកូនខ្លួនមុននឹងចេញធ្វើដំណើរដ៏ពិបាកវេទនាចេញពីស្រុក។ គឺឱកាសសំខាន់ទាំងពីរនេះហើយ ដែលបង្ហាញនូវ សោកនាដកម្មដ៏ជាក់ស្តែងរបស់មនុស្សនៅក្នុងសៀវភៅនេះ។ ចាប់ពីថ្ងៃនោះមក ពិន យ៉ាថៃ មិនដែលបានដំណឹងអី្វសូម្បីបន្តិចអំពី កូនប្រុស ណារ៉ាត់ទេ។ គេនៅតែមិនដឹងជានិច្ចថា តើ ណាវ៉ាត់នៅមានជីវិតរស់ ឬក៏ស្លាប់ទៅហើយ?
អ្នកពន្ធ ស្តេវេនសុន គឺជាអ្នកនិពន្ធជនជាតិស្កុតឡេន ដែលបានសរសេរស្នាដៃអក្សរសាស្ត្រដ៏ល្បីល្បាញជាច្រើនរួមទាំងប្រលោមលោករឿង កោះកំណប់ ( Treasure Island )និងវេជ្ជបណ្ឌិតចេកគីល( Doctor Jekyll )និងរឿងលោកហ៊ីត(Mr. Hyde)។ លោកស្តេវេនសុនត្រូវបានមនុស្សជាច្រើនកោតសរសើរចំពោះស្មារតីប្រយុទ្ធនឹងជំងឺរបស់លោកគឺរោគចិត្តហើយអប់រំខ្លួនបានវិញទទួលយកនូវភាពក្ដីរីករាយ និងភាពក្លាហាន ហើយប្រពន្ធរបស់លោកស្តេវេនសុន គឺជាអ្នកដែលផ្តល់ថាមពល និងការបំផុសគំនិតឱ្យលោកសរសេររឿងរ៉ាវយ៉ាងច្រើន។
ក្នុងរយៈពេលប្រហែល១៧ឆ្នាំ លោកស្តេវេនសុន សរសេរសៀវភៅប្រលោមលោក ចំនួន៧ចំណងជើងកំណាព្យ បែបទេវកថាចំនួន៨ចំណងជើង រឿងព្រេងនិទាននៅសមុទ្រខាងត្បូងចំនួនពីរ។ បន្ទាប់មកទៀតគឺប្រលោមលោកប្រវត្តិសាស្រ្តសៀវភៅប្រវត្តិសាស្រ្តនយោបាយមួយចំនួនទៀត។ ឯកសារត្រូវបានបោះពុម្ពបន្ទាប់ពីការស្លាប់របស់លោក។ និយាយទៅការសរសេររបស់លោកផ្តោតលើរឿងខ្លី ប្រលោមលោក កំណាព្យនិងអត្ថបទខ្លីៗ ។
ជីវិតរបស់អ្នកនិពន្ធ ស្តេវេនសុន
លោក កើតនៅថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ១៨៥០អ៊ីឌីនប៊ឺក(Edinburgh)ប្រទេសស្កុតឡែន ។ ឪពុករបស់លោកឈ្មោះថូម៉ាស់ ស្តេវេនសុន( Thomas Stevenson )(១៨១៨-១៨៨៧)គឺជាវិស្វករបង្គោលភ្លើងហ្វា ឈានមុខគេនៅសម័យនោះ ហើយម្តាយឈ្មោះ
ម៉ាហ្គារ៉ែល អ៊ីសាបែតឡា(Margaret Isabella) នាមត្រកូលមុនពេលរៀបការគឺនាងបាលហ្វូល( Balfour)ឆ្នាំកំណើត១៨២៩-១៨៩៧)។ លោកអ្នកនិពន្ធត្រូវបានគេដាក់ឈ្មោះថារ៉ូប៊ឺត ឡេវីស បាហ្វូល ស្តេវេសុន(Robert Lewis Balfour Stevenson)។ បើនិយាយអំពីឈ្មោះព្រោះលោកមានអាយុ១៨ឆ្នាំលោកត្រូវបានប្តូរអក្ខរាវិរុទ្ធនៃ “Lewis” ទៅ “Louis” ហើយគាត់បានទម្លាក់ “Balfour” នៅឆ្នាំ១៨៧៣ ។ លើសពីការសរសេរលោកមានការងារជាអ្នករចនាបង្គោលភ្លើងហ្វារ (បង្គោលភ្លើងធំ)គឺជាអាជីពមួយដែលបានបន្តពីឪពុកដល់កូនក្នុងគ្រួសារឪពុក។ មរតកការងារនេះគឺជីតាលោកគឺជាវិស្វករបង្គោល
ភ្លើងហ្វារ ដូចជាពូរបស់លោកដែរ។
លោកចូលសាលារៀននៅអាយុ ៧ ឬ ៨ ឆ្នាំ ប៉ុន្តែមុនពេលគាត់រៀនអាន គាត់ចូលចិត្តនិទានរឿង សុំឱ្យម្តាយ ឬគិលានុបដ្ឋាយិការបស់គាត់សរសេរវាឱ្យគាត់ ហើយក្រោយមកគាត់ចាប់ផ្តើមសរសេររឿងដោយខ្លួនឯងពេលលោកធំពេញវ័យ។ មិនយូរប៉ុន្មាន ក្មេងប្រុសនេះបានបង្ហាញពីក្តីស្រមៃរបស់ខ្លួនក្នុងការសរសេរ និងបង្រៀនខ្លួនឯងអំពីវិជ្ជាជីវៈអក្សរសាស្ត្រ ដោយធ្វើតាមគំរូជាច្រើននៅក្នុងសុភាសិត សម័យនោះ។ ឪពុករបស់លោកមានមោទនភាពយ៉ាងខ្លាំង ដោយរូបគាត់ផ្ទាល់ធ្លាប់សរសេរនៅពេលទំនេររបស់លោក ប៉ុន្តែឪពុករបស់លោកបានរកឃើញសាត្រាស្លឹករឹត ហើយបានប្រាប់លោកថា«ឈប់សរសេររឿងគ្មានប្រយោជន៍ ហើយផ្តោតលើអ្វីដែលមានប្រយោជន៍ជាងនេះទៅ»។
អាជីពរបស់អ្នកនិពន្ធ
ឪពុករបស់លោកបានគាំទ្រអាជីពការសរសេររបស់កូនប្រុសខ្លួន នៅពេលដែលលោកបានចំណាយប្រាក់សម្រាប់ការបោះពុម្ពលើកដំបូងរបស់កូនប្រុសគាត់ នៅពេលគាត់មានអាយុ១៦ឆ្នាំ សៀវភៅមួយក្បាលដែលមានឈ្មោះថា The Pentland Rising: A Page of History១៦៦៦។ វាជាសៀវភៅប្រវត្តិសាស្ត្រដែលបង្ហាញពីការបះបោរនៅប្រទេសស្កុតឡេនត្រូវបានបោះពុម្ពនៅឆ្នាំ ១៨៦៦។
ពេលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យលោកបានសិក្សាផ្នែកច្បាប់ ទោះបីជាការសិក្សាច្បាប់មានឥទ្ធិពលលើអាជីពអក្សរសាស្ត្រក៏ដោយ ក៏គាត់មិនដែលអនុវត្តច្បាប់ដែរ។ លោកបានលះបង់កម្លាំងកាយចិត្តទាំងអស់ក្នុងការធ្វើដំណើរដ៏វែងឆ្ងាយ និងការសរសេរនិងចងក្រងឯកសារដោយខ្លួនឯង។ ពេលខ្លះសុខភាពមិនអំណោយផលល្អ តែពេលសុខភាពលោកប្រសើរ លោកបន្តកិច្ចការជាបន្តទៀត។
ឱកាសមួយនោះលោកបានចូលរួមយ៉ាងសកម្មក្នុងជីវិតអក្សរសាស្ត្រទីក្រុងឡុងដ៍ ដោយបានស្គាល់អ្នកនិពន្ធជាច្រើននៅសម័យនោះ រួមមាន Andrew Lang, Edmund Gosse និង Leslie Stephen ដែលជានិពន្ធនាយកនៃទស្សនាវដ្តី Cornhill ដែលចាប់អារម្មណ៍លើការងារជីពរបស់លោក ស្តេវេនសុន។
មានអត្ថបទរបស់លោកជាផ្លូវការបានបង្ហាញខ្លួននៅក្នុងទស្សនាវដ្តី Portfolio ក្នុងឆ្នាំ ១៨៧៣ ហើយនៅឆ្នាំ១៨៧៤ មានអត្ថបទល្អមួយទៀត។ នៅក្នុងទស្សនាវដ្តី Macmillan ការពិនិត្យឡើងវិញនៃបទចម្រៀង Lord Lytton’s Song of Fables បានបង្ហាញខ្លួននៅក្នុង Fortnightly ហើយការរួមចំណែកដំបូងរបស់គាត់ (នៅលើ Victor Hugo) បានបង្ហាញខ្លួននៅក្នុងទស្សនាវដ្តី Cornhill ។ កែសម្រួលដោយ លោក ឡេសលី ស្តេផេន(Leslie Stephen)។
កម្រងអត្ថបទមាស
គាត់បានផ្តល់ដំបូន្មានដើម្បីរក្សាអាកប្បកិរិយាវិជ្ជមានដូចខាងក្រោមនេះ ៖
- តើអ្នកសប្បាយចិត្តឬអត់គឺអាស្រ័យលើអ្នកសម្រេចចិត្ត។រៀនស្វែងរកភាពរីករាយក្នុងជីវិតសាមញ្ញៗ។
- ផ្លាស់ប្តូរស្ថានភាពរបស់អ្នក។ គ្មាននរណាម្នាក់ជាម្ចាស់អ្វីៗទាំងអស់នោះទេ ហើយមនុស្សគ្រប់រូបត្រូវជួបប្រទះនូវភាពរីករាយ និងទុក្ខព្រួយនៅក្នុងជីវិត។ អាថ៌កំបាំងនៅទីនេះគឺធ្វើឱ្យស្នាមញញឹមរបស់អ្នកស្រស់ថ្លាជាងទឹកនេត្រាដែលបានហូរ។
- កុំយកបញ្ហាស្មុកស្មាញមកដាក់ខ្លួច្រើនពេក។ កុំមានអារម្មណ៍ព្យាយាមគេចវេសពីហានិភ័យ ប៉ុន្តែវាបានកើតឡើងចំពោះ
អ្នកក៏ដដូចជាអ្នកទៃដែរ។ - អ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ។ ដូច្នេះកុំឲ្យមានការរិះគន់ធ្វើឲ្យអ្នកពិបាកចិត្ត។
- កុំឱ្យអ្នកដទៃកំណត់គោលដៅជីវិតរបស់អ្នក។ ចូរអ្នកធ្វើវាដោយខ្លួនឯង។
- ធ្វើអ្វីដែលអ្នកចូលចិត្ត ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌមិនជំពាក់បំណុលគេ។
- កុំនាំគ្រោះមហន្តរាយមកលើខ្លួនអ្នកព្រោះវាជា«បំណុលនិម្មិត»វារមែងកើតជារឿយៗពិបាកទ្រាំជាងបំណុលពិតប្រាកដ។
- ការស្អប់គឺជាថ្នាំពុលដល់ព្រលឹង ដូច្នេះកុំ«ចិញ្ចឹមការស្អប់» ការច្រណែន ការស្អប់ និន្ទាព្យាបាត។
- ធ្វើតាមចំណង់ចំណូលចិត្តខ្លួនឯងជាច្រើន។ ប្រសិនបើអ្នកមិនអាចធ្វើដំណើរបាន សូមពិនិត្យមើលអតីកាលតើយើងបានធ្វើអី្វខ្លះ។
- ចូរកុំសោកសៅនិងស្តាយស្រណោះអីលើការខ្ជះខ្ជាយពេលវេលាលើការឈឺចាប់ឬកំហុស។កុំប្រែខ្លួន អ្នកទៅជាមនុស្សដែលមនោសញ្ចេតនាខ្លាំងរហូតអ្នកមិនអាចយកឈ្នះការឈឺចាប់លើខ្លួនឯង។
- សូមជួយអ្នកដែលមិនសូវមានសំណាងជាងអ្នកឱ្យអស់ពីសមត្ថភាព។
- សូមធ្វើខ្លួនឯងជាមនុស្សវល់។ ពីព្រោះមនុស្សរវល់គ្មានពេលសោកសៅទេ៕